បន្ទាប់​ពី​បណ្ដឹង​បក​របស់​កញ្ញា​ ​មាន ពេជ្ររីតា ​ទៅ​លើ​ឧកញ៉ា​ ​ហេង សៀ​ ​ពី​បទ​ ​«​ប៉ុនប៉ង​រំលោភ​សេព​សន្ថវ:​​»​ ​ក្នុង​រថយន្ត​ ​ត្រូវ​បាន​ផ្សព្វផ្សាយ​និង​មាន​ការ​ចែក​រំលែក​លើ​បណ្ដាញ​សង្គម​​ នៅ​ពេល​ ​លោក​ ​គី តិច​ ​ប្រធាន​ក្រុម​មេធាវី​រាជរដ្ឋាភិបាល​ ​និង​ ជា​ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេជោ​បាន​នឹង​កំពុង​ចាប់ផ្ដើម​ស្រាវជ្រាវ​ ​លើ​ករណី​បណ្ដឹង​របស់​កញ្ញា​ ​មាន​ ​ពេជ្ររីតា​ ជា​តារា​សម្ដែង​ ​តារាម៉ូដែល​ ​និង​ ​ជា​ពិធីការិនី​របស់​ទូរទស្សន៍​ ​MYTV​ ​រូប​នេះ​ហើយ​។​

ករណី​ប្ដឹងផ្ដល់​គ្នា​ទៅវិញ​ទៅ​មក​នេះ​កើត​ឡើង​បន្ទាប់​ពី​កញ្ញា​ ​មាន​ ពេជ្ររីតា​ ​ត្រូវ​បាន​លោក​ឧកញ៉ា​ ហេង​ សៀ ពី​បទ​លួច​ទូរស័ព្ទ​និង​បង្ក​ហិង្សា​ ខណៈ​សាមី​ភាគី​​ពិធីការិនី​វ័យ​ក្មេង ​បាន​ប្ដឹង​បក​ទៅលើ​ករណី​​«​ប៉ុនប៉ង​រំលោភ​​​​សេព​សន្ថវៈ​»​​​ ដែល​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​៤​ ខែ​ឧសភា​ ឆ្នាំ​២០២១​ កន្លង​ទៅ​ ​។​

​ខណៈ​ដែល​កញ្ញា​​រូប​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សារ​បទ​ចោទ​ប្រកាន់​ខាង​លើ​ ក៏​មាន​អ្នក​សិល្បៈ​ល្បី​ជា​ច្រើន​រូប​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​ទាមទារ​ឱ្យ​មាន​ការ​ដោះ​លែង​និង​ជួយ​ស្វែង​​​រក​យុត្តិធម៌​ជូន​ដល់​កញ្ញា​ផង​ដែរ​។​

​សូម​ចុច​ត្រង់​នេះ​៖ ផ្ទុះ​​កាន់​តែ​ធំ​!​ ​ផ្អើលតារា​ល្បី​ៗចេញ​តវ៉ា​ឱ្យ​ដោះ​លែង​​ ​យូប៊ិ​ ​ករណី​​លួច​ទូរស័ព្ទ​និង​បង្កហិង្សា!

​​​​គួរ​ដឹង​ដែរ​ថា​ក្រៅ​ពី​ជា​ពិធីការិនី​ ​តារាម៉ូដែល​ និង​ ជា​តារា​សម្ដែង​ហើយ​នោះ​ ​​កញ្ញា​ មាន​​ ​ពេជ្រ​រីតា​ ​បច្ចុប្បន្ន​កំពុង​សិក្សា​មហាវិទ្យាល័យ​គឺ​ជា​និស្សិត​ឆ្នាំ​២​ ផ្នែក​ពាណិជ្ជកម្ម​៕​

មាន​សង្ឃឹម​ហើយ​ពេលនេះ​ មេធាវីរបស់​រដ្ឋាភិបាល​បាន​នឹង​កំពុង​សិក្សា​លើ​ករណី​បណ្ដឹង​របស់​កញ្ញា​ មាន​ ពេជ្រ​រីតា​ហើយ​!​

​​

Share.