ភាពយន្ត​ភ័យ​រន្ធត់​ខ្មោច​ឆៅ​ Zombie អុកឡុក​វិទ្យាល័យ​ដែលមានចំណងជើងថា «All of Us Are Dead» បានក្លាយជាភាពយន្ដកំពូលពេញនិយមប្រចាំដើមឆ្នាំ២០២២នេះ ដែលមានប្រមាណ៩១ប្រទេសបោះឆ្នោតឱ្យភាពយន្ដនៅលំដាប់ខ្ពស់ជាងគេ និងមានអ្នកទស្សនាច្រើនជាងគេនៅក្នុង Netfilx។

ចុចទីនេះ៖ ភាពយន្ត​ភ័យ​រន្ធត់​ «ខ្មោច​ឆៅ​ Zombie» អុកឡុក​វិទ្យាល័យ​ត្រៀម​​បំបែក​កំណត់​ត្រា​ «Squid Game»

តែយ៉ាងណាមិញ ហ្វេនជាច្រើននៅមានចម្ងល់ជាច្រើនដែលមិនទាន់ស្រាយ ជាពិសេសចំពោះឈុតសិស្សសាលា ហេតុអ្វីបានជាឈុតសិស្សសាលានៅក្នុងរឿងមានពណ៌បៃតងចាស់? ដែលខុសពីរឿងកូរ៉េភាគច្រើនគេនិយមប្រើពណ៌ខៀវ និងពណ៌ខ្មៅស។ តើមានអាថ៌កំបាំងអ្វីមែនទេ?

Lee Jae-kyoo ជាអ្នកដឹកនាំរឿង «All of Us Are Dead»

តាមរយៈវីដេអូសកម្មភាពក្រៅឆាក Behinde the scene នៃភាពយន្ដភាគ «All of Us Are Dead» លោក Lee Jae-kyoo ជាអ្នកដឹកនាំរឿង បានបកស្រាយថា លោកមានបំណងចង់បានអ្នកទស្សនាភាពយន្ដភាគនេះក្នុងចំនួនច្រើនបំផុត សូម្បីតែប្រភេទក្រុមមនុស្សមិនចូលចិត្តរឿងខ្មោចឆៅ Zombie ក៏ត្រូវតែងាកមកចាប់អារម្មណ៍ពីភាពយន្ដរន្ធត់មួយនេះផងដែរ។ លោកថា ការផលិតត្រូវសម្រិតសម្រាំង និងល្អិតល្អន់បំផុត ទាំងទីតាំងសាលា ឈុតសម្លៀកបំពាក់សិស្សសាលា និងការរៀបចំពន្លឺភ្លើង ធ្វើយ៉ាងណាឱ្យភាពយន្ដពោរពេញទៅដោយអារម្មណ៍ម៉្យាងដែលស៊ីនឹងទិដ្ឋភាពនៃជីវិតពិតក្នុងសាលារៀន។

ចុចទីនេះ៖ តួ​រងស្រី​ «All of Us are Dead» ល្បី​ជាង​តួ​ឯក​រហូត​មាន​អ្នក​ទស្សនា​សំណូមពរ​ឱ្យ​លេង​វគ្គ​ទីពីរ​ទៀត​

លោក Lee Jae-kyoo បានបន្ដបញ្ជាក់ទៀតថា មូលហេតុដែលធ្វើឱ្យលោករៀបចំឈុតសម្លៀកបំពាក់សិស្សសាលា ជាឈុតដែលមានពណ៌បៃតងចាស់ នោះក៏ព្រោះតែរបស់ «ឈាម» គឺមានពណ៌ក្រហម ហើយពណ៌ដែលស៊ីគ្នានឹងពណ៌ក្រហម ហើយអាចធ្វើឱ្យភ្នែកអ្នកទស្សនាមើលឃើញពណ៌ឈាមបានកាន់តែច្បាស់នោះ គឺពណ៌បៃតង។ ដូច្នោះហើយលោកថា មិនប្រើពណ៌ខៀវ ឬខ្មៅ ដែលធ្វើឱ្យលុបពណ៌របស់ឈាម (ក្រហម)។

អ្នកដឹកនាំសម្ដែងរូបនេះក៏បានអះអាងទៀតថា ប្លង់ដែលពិបាកថតបំផុតគឺ ប្លង់ខ្មោចឆៅ Zombie ដេញខាំជញ្ជក់ឈាមគ្នានៅក្នុងកន្លែងញ៉ាំអាហារក្នុងសាលា ដែលប្រើរយៈពេលថតយូរជាងគេ និងតម្រូវឱ្យតែមួយប្លង់ចប់ថែមទៀត ដោយមិនមានបច្ចេកទេសកាត់តជំនួយ៕

ទស្សនាវីដេអូ៖

Telegram-Troryorng
Share.