នៅពេលនិយាយដល់កម្មវិធីប្រកួតសម្រស់ជាលក្ខណៈអន្តរជាតិសម្រាប់ស្ត្រីកម្មវិធី៤ធំៗ ដែលមានភាពល្បីល្បាញជាសកល មានដូចជា Miss World, Miss Universe, Miss Earth និង Miss International។ ចុះអ្នកមានដឹងដែរទេថា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍តែមួយគត់ដែលស្ថិតក្នុងចំណោមប្រទេស៤លើពិភពលោកដែលឈ្នះតំណែងស្រីស្អាតពីកម្មវិធីនេះច្រើនជាងគេ ប្រទេសស្ថិតក្នុងលំដាប់លេខ៣គឺជាប្រទេសស្ថិតក្នុងសមាជិកអាស៊ានមួយនេះ។
សូមចុចត្រង់នេះ៖ អស្ចារ្យណាស់! រ៉េត សារីតាត្រូវបាន IG ល្បីទស្សន៍ទាយថានឹងឡើងដល់ Top5
ទោះជាមានប្រទេសច្រើនបានចូលរួមប្រកួតក្នុងកម្មវិធី៤ខាងលើប៉ុន្តែមានតែប្រទេស៤ប៉ុណ្ណោះដែលឈ្នះតំណែងបានច្រើនដងជាងគេ ដោយក្នុងនោះមាន
១. ប្រទេសវ៉េណេហ្សូអេឡាឈ្នះ សរុប២៣ដង៖
Miss Universe ៧ដង (១៩៧៩,១៩៨១,១៩៨៦,១៩៩៦,២០០៨,២០០៩,២០១៣)
Miss World ៦ដង (១៩៩៥,១៩៨១,១៩៨៤,១៩៩១,១៩៩៥,២០១១)
Miss International ៨ដង (១៩៨៥,១៩៩៧,២០០០,២០០៣,២០០៦,២០១០,២០១៥,២០១៨)
Miss Earth ២ដង (២០០៥,២០១៣)

២. ប្រទេសហ្វីលីពីនឈ្នះ សរុប១៥ដង៖
Miss Universe ៤ដង (១៩៦៩,១៩៧៣,២០១៥,២០១៨)
Miss World ១ដង (២០១៣)
Miss International ៦ដង (១៩៦៤,១៩៧០,១៩៧៩,២០០៥,២០១៣,២០១៦)
Miss Earth ៤ដង (២០០៨,២០១៤,២០១៥,២០១៧)

៣. ប្រទេសព័រតូរីកូឈ្នះ សរុប១០ដង៖
Miss Universe ៥ដង (១៩៧០,១៩៨៥,១៩៩៣,២០០១,២០០៦)
Miss World ២ដង (១៩៧៥,២០១៤)
Miss International ២ដង (១៩៨៧,២០១៤)
Miss Earth ១ដង (២០១៩)

៤. ប្រទេសប្រេស៊ីលឈ្នះ សរុប៦ដង៖
Miss Universe ២ដង (១៩៦៣, ១៩៦៨)
Miss World ១ដង (១៩៧១)
Miss International ១ដង (១៩៦៨)
Miss Earth ២ដង (២០០៤,២០០៩)

យោងតាមស្ថិតិខាងលើនេះឃើញថាបវរកញ្ញាមកពីប្រទេសហ្វីលីពីនគឺជាបវរកញ្ញាក្នុងតំបន់អាស៊ីអាគ្នេយ៍តែមួយគត់ដែលមានឱកាសឈ្នះតំណែងស្រីស្អាតទាំង៤កម្មវិធីធំៗខាងលើនេះច្រើនលំដាប់លេខ២ពិភពលោក។
ចុះសម្រាប់ការប្រកួតបវរកញ្ញាចក្រវាឡលើកនេះតើប្រិយមិត្តអ្នកអាន យល់ថាបវរកញ្ញាប្រទេសហ្វីលីពីនអាចមានសង្ឃឹមទទួលបានជ័យជំនះក្លាយជាម្ចាស់មកុដបវរកញ្ញាចក្រវាឡគម្រប់លើកទី៥សម្រាប់ប្រទេសមួយនេះដែរទេ?
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ គឺជាថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ និង ប្រកាសលទ្ធផលបេក្ខនារីមកពីប្រទេសណានឹងក្លាយជា Miss Universe ពិភពលោកលើកទី៦៩ នៅសហរដ្ឋអាមេរិក៕
