សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ (FIVB) បាន​ជូនដំណឹង​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​ថ្មីៗនេះ​ថា​​ស្ថាប័ន​​ខ្លួន​សម្រេច​ដក​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​បាល់ទះ​កម្រិត​ពិភពលោក National Volleyball League (VNL) ដែល​គ្រោង​រៀបចំ​ឡើង​នៅ​ប្រទេស​រុស្ស៊ី អំឡុង​ខែ​មិថុនា និង​កក្កដា ឆ្នាំ​២០២២ ខាង​មុខ។

ប្រភព​បាន​បន្ថែម​ថា​ប្រទេស​ដែល​នឹង​ទទួល​សិទ្ធិ​បន្ត​នឹង​ជូនដំណឹង​ឱ្យ​បាន​ដឹង​​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ខណៈ​គម្រោង​ចាស់​ការ​ប្រកួត​នេះ​មាន​ក្រុម​ខ្លាំងៗ​ចំនួន​៦ពូល រៀបចំ​នៅ​ទីក្រុង Kemerovo ប្រទេស​រុស្ស៊ី។

សកម្មភាព​ប្រកួត​បានរង្វាន់ National Volleyball League កន្លងមក

អត្ថបទពាក់ព័ន្ធ៖បាល់ទះ​ជើង​ឯក​ពិភពលោក៖ ជប៉ុន នៅ​​ពូល​ជាមួយ​ក្រុម​លេខ១​លើ​លោក ខណៈ​ម្ចាស់​ផ្ទះ​រុស្ស៊ី…

FIVB បាន​បញ្ជាក់​ថា​ខ្លួន​បន្ត​តាមដាន​​ស្ថានការណ៍​និង​ត្រួតពិនិត្យ​​ព្រឹត្តិការណ៍​ប្រកួត​ផ្សេង​ទៀត​ដែល​រៀបចំ​នៅ​រុស្ស៊ី បូក​ទាំង​ការ​ប្រកួត​ជើង​ឯក​ពិភពលោក​ផ្នែក​បុរស 2022 FIVB Volleyball Men’s World Championship ដែល​គ្រោង​ធ្វើ​នៅ​ឆមាស​ទី២​ឆ្នាំ​២០២២ នេះ ខណៈ​គម្រោង​ចាស់​ត្រៀម​ធ្វើ​នៅ ១០​ទីក្រុង​ផ្សេង​គ្នា​​នៅ​ប្រទេស​រុស្ស៊ី ហើយ​ទីក្រុង Saint Petersburg នឹង​រៀបចំ​ពិធី​បើក។

អត្ថបទពាក់ព័ន្ធ៖២៤​ក្រុម​​ជុំ​វិញ​ពិភពលោក​ចូលរួម​ដណ្តើម​ពាន Volleyball Men’s World នៅ​រុស្ស៊ី​

ភាគី FIVB បាន​បន្ថែម​ថា​ស្ថាប័ន​មួយ​នេះ​កំពុង​ស្តាប់​និង​ទាក់ទង​ជាមួយ​ភាគី​ពាក់ព័ន្ធ​របស់​ខ្លួន រួម​ទាំង​សហព័ន្ធ​កីឡា​ជាតិ និង​ចែករំលែក​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ជាមួយ​ពលរដ្ឋ​អ៊ុយក្រែន៕

Telegram-Troryorng
Share.