លោក Enrique Cerezo

ក្រោយទម្លាក់ក្លិបបិសាចក្រហម Manchester United នៅក្នុងវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champion League ប្រធានក្លិប Atletico Madrid លោក Enrique Cerezo បានលើកឡើងថា៖«ពួកយើងចង់ជួប Real Madrid នៅវគ្គផ្ដាច់ព្រ័ត្រ UCL ជាលើកទី៣ ព្រោះវាគឺជាការប្រកួតដ៍គួរឱ្យចាប់អារម្មណ៍»។

កន្លងមក Atletico Madrid ធ្លាប់ជួប Real Madrid នៅវគ្គផ្តាច់ព្រ័ត្រចំនួន២ដងរួចមកហើយ គឺនៅឆ្នាំ ២០១៤ និង២០១៦ ជាលទ្ធផលគឺ Atletico Madrid បរាជ័យទាំង២លើក។

វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំ២០១៤៖
– Real Madrid ៤-១ Atletico Madrid នៅកីឡដ្ឋាន Estádio da Luz នាប្រទេសព័រទុយហ្គាល់។

វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំ២០១៦៖
– Real Madrid ១-១ Atletico Madrid (Real Madrid ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រក្នុងលទ្ធផល ៥-៣) នៅកីឡដ្ឋាន San Siro នាប្រទេសអុីតាលី។

បច្ចុប្បន្នគេរកឃើញក្រុមអង់គ្លេស ចំនួន៣ក្រុម, អេស្ប៉ាញ៣ក្រុម អាល្លឺម៉ង់១ក្រុម និងព័រទុយហ្គាល់ ១ក្រុមដែលឡើងទៅវគ្គ ៨ក្រុមចុងក្រោយ UEFA Champion League៖
– FC Bayern München (អាល្លឺម៉ង់)
– Benfica (ព័រទុយហ្គាល់)
– Manchester City (អង់គ្លេស)
– Liverpool FC (អង់គ្លេស)
– Chelsea Football Club (អង់គ្លេស)
– Real Madrid C.F (អេស្ប៉ាញ)
– Atlético de Madrid (អេស្ប៉ាញ)
– Villarreal CF (អេស្ប៉ាញ)៕

Telegram-Troryorng

Share.