តាមរយៈកម្មវិធី Pleng Music Awards 2022 ឬហៅកាត់ PMA2022 មហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកបានផ្ដោតការចាប់អារម្មណ៍ទៅលើ ការបង្ហាញហ្វេហ្សិនប្លែកៗរបស់តារាល្បីៗនៅលើកម្រាលព្រំក្រហម និងការទទួលពានរង្វាន់។

នៅក្នុងកម្មវិធីនេះទៀតសោត ក៏មានការចាប់អារម្មណ៍ខ្លាំងចំពោះ ទេព បូព្រឹក្ស ដែលជាតារាស្រីដ៏លេចធ្លោមួយរូប និងទទួលបានពាននៅក្នុងដៃច្រើនពីកម្មវិធី។ ជាក់ស្ដែងរូបភាពកាន់ពានរង្វាន់មួយសន្លឹកដែលកំពុងល្បីនៅលើបណ្ដាញសង្គមនាពេលនេះ គេឃើញកញ្ញា ទេព បូព្រឹក្ស លើកដៃ ៣ រហូតដល់ហ្វេនក៏ដូចជាអ្នកលេងបណ្ដាញសង្គមដាក់ការសង្ស័យថា កញ្ញាចង់សំដៅលើអ្វី?

គេឃើញមានសម្ដីអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកបានលើកឡើងផ្សេងៗគ្នា ដោយអ្នកខ្លះនិយាយបែបត្រុល (លេងសើច) និងខ្លះទៀតនិយាយបែបឌឺដងបែបត្រូវស្ថានភាពប្រចាំថ្ងៃ។ មានអ្នកខ្លះនិយាយថា «ឆមាសនឹងប្រឡងសងប៉ុន្មានមុខ?​Me : 3 មុខ😌 », «តុងទីន 3 ក្បាលរស់ទាំង 3 មេរត់បាត់», «ចូលឆ្នាំមានប៉ុន្មានថ្ងៃ?😂ចែ.ចូលឆ្នាំមាន៣ថ្ងៃ», «យប់ម៉ិញដេកបានម៉ានម៉ោង? Me : បីម៉ោងអោយគត់ 😭», «គេសុំបែកខ្ញុំ ខ្ញុំខំកើតទុក្ខ តែភ្លេចទៅថានៅ៣នាក់ទៀត😒😒😂😂»។ ទាំងអស់នេះ នៅមិនទាន់បានសដកស្រង់ពីក្នុង Comment ចំពោះរូបលើកដៃ ៣ របស់កញ្ញា ទេព បូព្រឹក្ស នៅឡើយទេ។

តែយ៉ាងណាមិញ តាមរយៈវីដេអូរបស់កម្មវិធី Pleng Music Awards 2022 នេះ គេបានដឹងថា កញ្ញា ទេព បូព្រឹក្ស លើកដៃ ៣នេះគឺកញ្ញាចង់សំដៅទៅកាន់ការអរគុណដល់ Hater របស់កញ្ញាគ្រប់គ្នា បើគ្មានពួកគាត់ទេ កញ្ញាក៏មិនបានទទួលពានដល់ទៅ៣បែបនេះដែរ។ ពីបទចម្រៀងល្បីប្រចាំឆ្នាំ ” វីរនារី (Top Of the Lady)” កញ្ញា ទេព បូព្រឹក្ស ដែលបានក្លាយជាម្ចាសពានរង្វាន់ចំនួន៣គឺ 🏆 វីដេអូចម្រៀងប្រចាំឆ្នាំ 🏆 បទចម្រៀងប្រចាំឆ្នាំ និង 🏆 វីដេអូចម្រៀងដែលមានបច្ចេកទេសថតលេចធ្លោប្រចាំឆ្នាំ ៕

សូមចូលអាន-សារ​ព័ត៌មាន​ថៃ​​ដ៏​ធំ​មួយ​នេះ​ បាន​​បន្ត​ផ្សព្វ​​ផ្សាយ​ចោទ​ប្រកាន់​យ៉ាង​​គឃ្លើន​ពី​សំណាក់​​ហ្វេន​ថៃ​​លើ ​​កញ្ញា ទេព បូព្រឹក្ស​

សូមចូលអាន-មូលហេតុនេះហើយ ព្រឹទ្ធាចារ្យ ព្រឿង ឈាង ក្ដុកក្ដួលអារម្មណ៍ និងស្រក់ទឹកភ្នែក សរសើរការខិតខំប្រឹងប្រែងរបស់ ទេព បូព្រឹក្ស

សូមចុចអាន-ស្លឹក​ឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​! សម្រស់​កញ្ញា​​ ទេព បូព្រឹក្ស ​តាម​ពិត​កាត់​តាម​ម្ដាយ​សោះ​…

សូមចុចអាន-មនុស្ស​មួយ​នគរ​សរសើរ​ MV ថ្មី​ ទេព បូព្រឹក្ស ប៉ុន្តែ​​​​ ម៉ៃ សុគន្ធ បែរ​ជាចេញ​មុខ​រិះគន់​​​ទៅ​វិញ​

ប្រភព៖ Pleng

Telegram-Troryorng
Share.