ទំនាយថ្ងៃមហាសង្ក្រាន្ត ថ្ងៃចូលឆ្នាំ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទំនាយថា៖ឆ្នាំនោះព្រះរាជា ព្រះសង្ឃរាជគណៈព្រឹទ្ធាចារ្យចាស់ស្រុកនឹងមានសេចក្ដីក្ដៅក្រហាយខ្លោចផ្សារចិត្តច្រើនជា អនេក ។

ទំនាយថ្ងៃវ័នបត ត្រូវនឹងថ្ងៃ សុក្រ ទំនាយថា៖ «ឆ្នាំនោះម្ទេសនឹងមានតម្លៃ សត្វត្មាត ក្អក ស្លាប់ដោយជំងឺអាសន្នរោគ សត្វព្រៃទាំងឡាយនឹងវិនាសអន្តរាយទៅដោយ ប្រការផ្សេងៗ តែឯស្ត្រីមេម៉ាយនឹងមានលាភ» ។

ទំនាយថ្ងៃឡើងស័ក ថ្ងៃឡើងស័កត្រូវនឹងថ្ងៃ សៅរ៍ ទំនាយថា៖ «ឆ្នាំនោះពពួកទាហាន ក្លាហាន ទាំងឡាយ ប្រកបដោយសេចក្តីសុខនឹងមានវិជ្ជាការផ្សេង ៗ ទោះបីធ្វើយុទ្ធសង្គ្រាម និង បច្ចាមិត្រគ្រប់ទិសទី នឹងមានជ័យជំនះគ្រប់ពេលវេលា ។ ទឹកភ្លៀងទឹកទន្លេធំ តែមាន កើតចោរឈ្ងុយ ចោរលួចចោរប្លន់ច្រើន» ។

ពេលវេលាមហាសង្ក្រាន្តៈ ចូលឆ្នាំនៅវេលាម៉ោង១០ព្រឹក នោះព្រះនាងទេធីតាឈរ នៅលើពាហនៈ ទំនាយថា បរិជនទាំងឡាយ នឹងមានសេចក្តីវិបត្តិ ប្រែត្រឡប់ទៅជា ប្រការដ៏ទៃផ្សេងនានាជាអនេក។ ​ខុណ្ណាងទាំងឡាយនឹងក្ដៅក្រហាយចិត្តជាអនេកកប្បការ ៕

សូមចូលអាន-មកដឹងទាំងអស់គ្នា! ពីរណ្ដាប់ទទួលទេវតា ឆ្នាំខាល ព្រះនាម «កិរិណីទេវី » បុត្រីទីប្រាំកបិលមហាព្រហ្ម ក្នុងឆ្នាំ២០២២នេះ

Telegram-Troryorng
Share.