រឿងរ៉ាវ​ល្បី​កក្រើក​ពិភព​លោក​ករណី​ តារា​សម្ដែង​ហូលីវូដ​ Will Smith ឡើង​ទៅ​លើ​ឆាក​ទះ​កំផ្លៀង​តារា​កំប្លែង​ Chris Rock ក្នុង​កម្មវិធី​ប្រកាស​ពាន​រង្វាន់​អូស្ការ​ (Oscar) កំពុង​តែ​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​ដែល​មហាជន​កម្ពុជា​បាន​ផ្ដោត​ការ​ចាប់​អារម្មណ៍​ជា​ពិសេស​ ក្នុង​នោះ​អ្នក​សិល្បៈ​កម្ពុជា​មួយ​ចំនួន​ធំ​ក៏​បាន​បង្ហាញ​ទស្សនៈ​របស់​ខ្លួន​ចំពោះ​ទង្វើ​ហិង្សា​របស់​លោក​​ Will Smith យក​ប្រើ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ​ដែរ​។ បើ​យោង​តាម​ការ​បង្ហោះ​រៀបរាប់​របស់​អ្នក​​មេម៉ាយ​ ទូច ស្រីល័ក្ខ​ នៅ​លើ​បណ្ដាញ​សង្គម​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​អ្នក​នាង​មាន​គំនិត​គាំទ្រ​ឬ​ផ្អៀង​ទៅ​ខាង​លោក Will Smith។

សូម​ចុច​អាន​ – Will Smith សោកស្ដាយកំហុស ប្រើអំពើហិង្សាធ្វើជាដំណោះស្រាយ

នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២២ អ្នក​នាង​ ទូច​ ស្រីល័ក្ខ​ តារា​ចម្រៀង​និង​តារា​សម្ដែង​ប្រចាំ​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ទស្សនៈ​របស់​ខ្លួន​ពាក់ព័ន្ធ​នៅ​លើ​បណ្ដាញ​សង្គម​ Facebook ចំពោះ​ករណី​ហិង្សា​ដែល​ល្បី​កក្រើក​ពិ​ភព​លោក​នេះ​ដោយ​​អ្នក​នាង​ហាក់​ផ្ដល់​ទម្ងន់និង​សរសើរ​ចំពោះ​អ្វី​ដែល​លោក Will Smith បាន​ធ្វើ​ដោយ​អ្នក​នាង​ចាត់​ទុកថា​ បុរស​ពិត​គឺជា​បុរស​​រឹងមាំ ក្លាហាន លះបង់​ ច្បាស់លាស់​ ម៉ត់ចត់​ ចាំ​ជួយ​លើក​ទឹក​ចិត្ត​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​។

អ្នក​នាង​ ទូច​ ស្រីល័ក្ខ បាន​រៀបរាប់​លម្អិត​ពី​ជុំវិញ​បញ្ហា​នេះ​យ៉ាង​ដូច្នេះ​៖

«មួយ​កំផ្លៀង​នេះ​ទុក​ជា​ការ​ព្រមាន​អេាយ​ចាំ​សំរាប់​បុរស​មួយ​ចំនួន​ចូលចិត្ត​និយាយ​មេីល​ងាយ​គេ​ជា​​មនុស្ស​ស្រី​យក​គេ​មក​លេង​សេីច​ដេីម្បី​តែ​ប្រយេាជន៍​ខ្លួន​ ​✍️​កុំ​និយាយ​មេីល​ងាយ​មនុស្ស​ដែល​គាត់​ស្រលាញ់​មិន​ថា​ជា​នរណា​គេក៏​ដេាយ​ ​នេះ​ហេីយ​បុរស​ពិត​តែង​តែ​ជា​បុរស​ម្នាក់​ចាំ​នៅ​ក្បែរ​លេីក​ទឹក​ចិត្ត​អេាយ​កំលាំង​ចិត្ត​អេាយ​មនុស្ស​ខ្លួន​ស្រលាញ់​ជានិច្ច​ ​មិន​និយាយ​មេីល​ងាយ​គាត់​ ​អេាយ​អ្នក​ដទៃ​ជាន់​ឈ្លី​បាន​😚 ​គាត់​និយាយ​ថា​មិន​អាច​និយាយ​លេង​មេីល​ងាយ​មនុស្ស​គាត់​ស្រលាញ់​បាន​ជា​ដាច់​ខាត​ ​បុរស​ពិត​ត្រូវ​ជា​មនុស្ស​ប្រុស​​ ​រឹង​មាំ​ ​ក្លាហាន​ ​លះបង់​ ​ច្បាស់លាស់​ ​ម៉ត់ចត់​ ហេីយ​ជា​មេគ្រួសារ​ដ៏​រឹងមាំ​ ​រៀប​ចំ​បែប​ផែន​នៃ​គេាលដៅ​របស់​គ្រួសារ​ ​នេះ​ហេីយ​បុរស​ពិត​❤️​បេី​មាន​អ្នកប្រតិកម្ម​ ប្រាកដ​ជា​រេីស​យក​ដាក់​ខ្លួន​ហេីយ​»។

ការ​លើក​ឡើង​របស់​អ្នក​មេម៉ាយ​រូប​នេះ​ បាន​ទទួល​ការ​សរសើរ​និង​គាំទ្រ​យ៉ាង​ខ្លាំង​ ដោយ​មតិ​ភាគ​ច្រើន​មហាជន​ពិសេស​ស្រី​ៗ​ក៏​ផ្ដល់​ទម្ងន់​ចំពោះ​ទង្វើ​និង​សកម្មភាព​​ហិង្សា​របស់​ Will Smith ដោយ​ចាត់​ទុក​ថា​លោកធ្វើ​នេះ​គឺ​ជា​រឿង​ល្អ​ព្រោះ​លោក​បាន​ចេញ​មុខ​ការ​ពារ​ស្ត្រី​ដែល​លោក​ស្រលាញ់​ (ស្វាមី​ការពារ​ភរិយា​តរបស់​ខ្លួន​)

ប្រភព៖ Facebook Touch Sreyleak

Telegram-Troryorng
Share.