ខ្សែ​ប្រយុទ្ធ​ជនជាតិ​​កាមេរ៉ូន NDONGO LOUIS WILLY របស់​អាស៊ីអឺរ៉ុប បាន​បន្ត​ឈរ​កំពូល​តារាង​បញ្ជី​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ (Top Scorers) គិត​ត្រឹម​៤សប្ដាហ៍​មក​នេះ​នៃ​ពានរង្វាន់​លីគ​លំដាប់​ទី២ Cambodian League 2 រដូវកាល​ឆ្នាំ​២០២២។

កីឡាករ​វ័យ​​២៧​ឆ្នាំ​រូប​នេះ​រក​បាន​គ្រាប់​បាល់​​៥គ្រាប់​ហើយ​ក្នុង​ចំណោម​៤ប្រកួត​មក​នេះ ជាមួយ​ក្រុម​អាស៊ីអឺរ៉ុប ដោយ​ក្នុង​នោះ​រូប​គេ​បាន​ទាត់​បញ្ជូល​ទី​ក្រុម​ អាយ.អេស.អាយ ដង្កោសែនជ័យ​៣គ្រាប់ សូលទីឡូអង្គរ ចំនួន​១គ្រាប់ និង​សៀមរាបអែហ្វស៊ី ចំនួន១គ្រាប់។

អត្ថបទពាក់ព័ន្ធ៖ខ្សែ​បម្រើ ម៉ាត់ យ៉ាមីន របស់​នគរបាល​ជាតិ ជា​កីឡាករ​ទី​៩ ដែល​ត្រូវ​ពិន័យ​កាត​ក្រហម​នៅ​លីគ​ទី២

បញ្ជី Top Scores គិត​ត្រឹម​សប្ដាហ៍​ទី៤​នេះ​មាន៖
1 NDONGO LOUIS WILLY (កាម៉េរ៉ូន) របស់​អាស៊ីអឺរ៉ុប រក​បាន​៥គ្រាប់
2 សោម បូរិទ្ធ របស់​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី រក​បាន​៤គ្រាប់
3 NGWA BALDWIN AFANWI (កាម៉េរ៉ូន) របស់ ISIរក​បាន​៣គ្រាប់
4 សារី តៃម៉ូ់ របស់​កោះកុងអែហ្វស៊ី រក​បាន​៣គ្រាប់
5 MIRZAEV ALISHER UMIDOVICH (អ៊ូប៊ែគីស្ថាន) របស់​ក្រុម​ព្រៃវែងអែហ្វស៊ី រក​បាន​៣គ្រាប់
6 Abbee (កាម៉េរ៉ូន) របស់​ក្រុម​កោះកុងអែហ្វស៊ី រក​បាន​៣គ្រាប់
7 ឃាន់ សុបិន របស់​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី រក​បាន​៣គ្រាប់
8 ផាន សុផេង របស់​ព្រៃវែងអែហ្វស៊ី រក​បាន​៣គ្រាប់

រូបថត៖AEU

Telegram-Troryorng
Share.