កម្មវិធីប្រណាំងរទេះសាឡីគោលឿន បានខកខានធ្វើឡើងអស់រយៈពេល ០២ ឆ្នាំទៅហើយ ដោយសារតែបញ្ហានៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា។ តែយ៉ាងណាមិញ នៅក្នុងឆ្នាំ២០២២នេះ កម្មវិធីដ៏សប្បាយអស្ចារ្យ និងបង្ហាញពីអត្តសញ្ញាណរបស់ខ្មែរមួយនេះ បានត្រឡប់មកវិញហើយ ដោយធ្វើឡើងនៅទីលានប្រណាំងស្ថិតនៅភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពាក់កណ្ដាលខែ មេសា ខាងមុខនេះ រដ្ឋបាលសាលាខេត្តកំពង់ស្ពឺបានការអនុញ្ញាតជាគោលការណ៍ពី មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)ខេត្តកំពង់ស្ពឺ និងសមាគមគោខេត្តកំពង់ស្ពឺ បានរៀបចំពិធីប្រណាំងរទេះសាឡីគោលឿនឡើងវិញ។

គួរដឹងបន្ថែមថា កម្មវិធីប្រណាំងរទេះសាឡីគោលឿននឹងធ្វើឡើងនៅថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២២ សូមអញ្ជើញប្រជាពលរដ្ឋ ពុកម៉ែ បងប្អូនទាំងអស់ ចូលរួមកម្សាន្ដសប្បាយរីករាយទាំងអស់គ្នា៕

សូមចូលអាន-រក​កន្លែង​ដើរ​លេង​បាន​នៅ​? ខាន​ដើរ​លេង​ចូល​ឆ្នាំ​យូរ​ហើយ​ ឆ្នាំ​នេះ​ទៅ​លេង​សង្ក្រាន្ត​កំពង់​ត្រឡាច​ទាំង​អស់​គ្នា​!

សូមចូលអាន-ទិដ្ឋភាព​សិល្បករ-សិល្បការិនី​ ជុំ​គ្នា​ថត​​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មីនៅ​ស្ទីតយ៉ូ​ទូរទស្សន៍​បាយ័ន​ស្ទឹងមាន​ជ័យ​

Telegram-Troryorng
Share.