
ក្រុមហ៊ុនអាល្លឺម៉ង់ មួយកំពុងតែសិក្សានិងរៀបចំផែនការពីការបង្កើត «តាក់ស៊ីហោះ» ដោយធ្វើយ៉ាងណាឱ្យបានរួចរាល់និងដាក់ដំណើរការបានដោយសុវត្តិភាព នៅអំឡុងពេលព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ 2024 Summer Olympics នៅទីក្រុងបារីស ប្រទេសបារាំង ក្នុងឆ្នាំ២០២៤ ខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Flight Global។

ប្រភពបានបញ្ជាក់ថាក្រុមហ៊ុន Volocopter បានផលិតយាន្តអេឡិចត្រូនិកថ្មីដោយដាក់ឈ្មោះថា VoloConnect សម្រាប់បើកបរលើអាកាសជាមួយនឹងផែនការ៥ឆ្នាំរបស់ខ្លួនអាចដឹកមនុស្សបាន។ ទីក្រុងប៉ារីស និងសិង្ហបុរី ជាទីតាំង២ ក្នុងផែនការរបស់ក្រុមហ៊ុន គ្រោងដាក់សម្ពោធឱ្យប្រើប្រាស់នៅឆ្នាំ២០២៣ខាងមុខ ពោលគឺដំណើរការឱ្យរលូន១ឆ្នាំ មុនដំណើរការក្នុងប្រកួតកីឡា Olympics and Paralympics នៅឆ្នាំ២០២៤។
អត្ថបទពាក់ព័ន្ធ៖ក្រុមហ៊ុនPfizer និងBioNTechផ្ដល់វ៉ាក់សាំងបង្ការកូវីដ-១៩ សម្រាប់អូឡាំពិក នៅជប៉ុន
លោក Florian Reuter នាយកប្រតិបត្តិក្រុមហ៊ុនVolocopter មិនទាន់អាចបញ្ជាក់ថាVoloConnect មានកៅអីចំនួន៤សម្រាប់អង្គុយមានល្បឿន២៥០គីឡូម៉ែត្រក្នុង១ម៉ោង និងអាចហោះបានជាមធ្យម១០០គីឡូម៉ែត្រ។ លោករំពឹងថាផលិតផលថ្មីនេះនឹងជាដំណោះស្រាយថ្មីមួយក្នុងការធ្វើដំណើររបស់មនុស្ស ស្របនឹងតម្លៃសមរម្យ ប្រសិទ្ធភាពខ្ពស់ និងមាននិរន្តរភាព នៅតាមទីក្រុងនានាជុំវិញពិភពលោក។
កាលពីឆ្នាំមុន Taxi-hailing របស់ក្រុមហ៊ុន Uber បានប្រកាសរៀបចំផែនការអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ខ្លួនផលិត«តាក់ស៊ីហោះ» ឱ្យទាន់ព្រឹត្តិការណ៍កីឡា 2028 Summer Olympics នៅLos Angeles សហរដ្ឋអាមេរិក។
អត្ថបទពាក់ព័ន្ធប្រកួតអូឡាំពិក ឆ្នាំនេះនៅជប៉ុន មិនអនុញ្ញាតឱ្យទស្សនិកជនបរទេសចូលទស្សនានោះទេ
តាមផែនការ2024 Summer Olympics នៅទីក្រុងប៉ារីស នឹងធ្វើឡើងពីថ្ងៃទី២៦ ខែកក្កដា ដល់១១ ខែសីហា ឆ្នាំ២០២៤ ដោយគ្រោងដាក់កីឡា៣២ឱ្យប្រកួតប្រជែងលើ៣២៩វិញ្ញាសានិងរំពឹងថានឹងមានអត្តពលិកប្រមាណជាង១ម៉ឺននាក់ចូលរួមមកពីជុំវិញពិភពលោក។ ពិធីបើកនិងពិធីបិទគ្រោងធ្វើឡើងនៅពហុកីឡដ្ឋានជាតិបារាំង Stade de France៕
