ក្រុមហ៊ុន​អាល្លឺម៉ង់ មួយ​កំពុង​តែ​សិក្សា​និង​រៀបចំ​ផែនការ​ពី​ការ​បង្កើត «តាក់ស៊ីហោះ» ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​បាន​រួចរាល់​និង​ដាក់​ដំណើរការ​បាន​ដោយ​សុវត្តិភាព នៅ​អំឡុង​ពេល​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្ដៅ 2024 Summer Olympics នៅ​ទីក្រុង​បារីស ប្រទេស​បារាំង ក្នុង​ឆ្នាំ​២០២៤ ខាង​មុខ។ នេះ​បើ​យោង​តាម​សារព័ត៌មាន Flight Global។

ប្រភព​បាន​បញ្ជាក់​ថា​​ក្រុមហ៊ុន Volocopter បាន​ផលិត​យាន្ត​អេឡិចត្រូនិក​ថ្មី​ដោយ​ដាក់​ឈ្មោះ​ថា VoloConnect សម្រាប់​បើកបរ​លើ​អាកាស​ជាមួយ​នឹង​ផែនការ​៥ឆ្នាំ​របស់​ខ្លួន​អាច​ដឹក​មនុស្ស​បាន។ ទីក្រុង​ប៉ារីស និង​សិង្ហបុរី ជា​ទីតាំង​២ ក្នុង​ផែនការ​របស់​ក្រុមហ៊ុន​ គ្រោង​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​២០២៣​ខាង​មុខ ពោល​គឺ​ដំណើរការ​ឱ្យ​រលូន​១ឆ្នាំ ​​មុន​ដំណើរការ​ក្នុង​ប្រកួត​កីឡា Olympics and Paralympics នៅ​ឆ្នាំ​២០២៤។

អត្ថបទពាក់ព័ន្ធ៖ក្រុមហ៊ុន​Pfizer និង​BioNTechផ្ដល់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ សម្រាប់​​អូឡាំពិក នៅ​ជប៉ុន

លោក Florian Reuter នាយកប្រតិបត្តិ​ក្រុមហ៊ុនVolocopter មិន​ទាន់​អាច​បញ្ជាក់​ថាVoloConnect មាន​កៅអី​ចំនួន​៤​សម្រាប់​អង្គុយ​មាន​ល្បឿន​២៥០គីឡូម៉ែត្រ​ក្នុង​១ម៉ោង និង​អាច​ហោះ​បាន​​ជា​មធ្យម​១០០គីឡូម៉ែត្រ។ លោក​រំពឹង​ថា​ផលិតផល​ថ្មី​នេះ​នឹង​​ជា​ដំណោះ​ស្រាយ​ថ្មី​មួយ​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​មនុស្ស​ ស្រប​នឹង​តម្លៃ​សមរម្យ ប្រសិទ្ធភាព​ខ្ពស់ និង​មាន​និរន្តរភាព នៅ​តាម​ទីក្រុង​នានា​ជុំ​វិញ​ពិភពលោក។

https://www.youtube.com/watch?v=bXPB5VH2KiQ&list=RDCMUC6cdsha6UBsB1p-1-h6Qjrg&start_radio=1

កាល​ពី​ឆ្នាំ​មុន Taxi-hailing របស់​ក្រុមហ៊ុន Uber បាន​ប្រកាស​រៀបចំ​ផែនការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​របស់​ខ្លួន​ផលិត«តាក់ស៊ី​ហោះ» ឱ្យ​ទាន់​ព្រឹត្តិការណ៍​កីឡា​​​​​​ 2028 Summer Olympics នៅ​Los Angeles សហរដ្ឋអាមេរិក។

អត្ថបទពាក់ព័ន្ធប្រកួតអូឡាំពិក ​ឆ្នាំ​​នេះ​​នៅ​ជប៉ុន មិន​អនុញ្ញាត​ឱ្យ​ទស្សនិកជន​បរទេស​ចូល​ទស្សនា​នោះ​ទេ

តាម​ផែនការ2024 Summer Olympics នៅ​ទីក្រុង​ប៉ារីស នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ដល់​១១ ខែ​សីហា ឆ្នាំ​២០២៤ ដោយ​គ្រោង​​ដាក់​កីឡា​៣២​ឱ្យ​ប្រកួត​ប្រជែង​លើ​៣២៩​វិញ្ញាសា​និង​រំពឹង​ថា​នឹង​មាន​អត្តពលិក​ប្រមាណ​ជាង​១ម៉ឺន​នាក់​ចូលរួម​មក​ពី​ជុំ​វិញពិភពលោក។ ពិធីបើក​និង​ពិធី​បិទ​គ្រោង​​ធ្វើ​​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​បារាំង Stade de France៕

Share.