ល្បែងរាវបង្កង ជាល្បែងម្យ៉ាងសំរាប់កំសាន្ដសប្បាយ នៃពួកកុមារាកុមារីតូចៗ រឺជំទង់ៗ។ គេលេងនៅ ពេលរាត្រីខែភ្លឺក៏បាន ចំនួនអ្នកលេងមិនកំនត់។ សកម្មភាពរបស់អ្នកលេង ដូចក្នុងរូបភាពនេះ៖

មុននឹងលេង គេបបួលពួកកុមារាកុមារីអោយបានច្រើនគ្នា។ គេយកក្រមារឺកន្សែងចងខ្ទប់ភ្នែកកុមារ ២នាក់អោយជិត ហើយគេលែងកុមារទាំងពីរនាក់នេះ អោយដើរវាវរកចាប់គ្នា។បណ្ដាអ្នកទាំងនេះគេអោយម្នាក់កាន់បំពង់ឬស្សី ឬត្រលោកដូងក៏បាន ដើរគោះត្រង់នេះ១ប៉ូកត្រង់នោះ១ប៉ូក។ ពេលដែលគោះហើយ អ្នកគោះនោះត្រូវគេចខ្លួន អោយរហ័សដោយ កុំអោយឮស្នូរជើង។

ចំណែកម្នាក់ទៀត ជាអ្នករាវរកចាប់អ្នកគោះបំពង់ប្ញស្សី ឬត្រលោកដូងនោះ កាលណាឮស្នូរសំលេងគេគោះត្រង់ណា អ្នករាវក៏ស្ទះទៅស្រវាអោបដោយ ស្មាននៅកន្លែងនោះ រឺកន្លែងក្បែរៗនោះស្រេច តែកលល្បិចរបស់ខ្លួនយ៉ាងណា អោយតែចាប់អ្នកគោះបាន។

បើអ្នករាវគេប៉ិនប្រសប់ស្នូរជើងដើរ គេស្ទុះទៅអោបស្មានៗ ត្រង់កន្លែងស្នូរជើងនោះ ជួនក៏រាវចាប់បាន ជួនកាលក៏មិនបាន។ បើកាលណាអ្នករាវរកចាប់មិនបាន គេទុកអ្នកគោះ ត្រលោកនោះជាអ្នកឈ្នះ។ បើអ្នករាវចាប់បាន គេអោយអ្នករាវជាអ្នកគោះត្រលោកវិញម្ដង។ គេលេងរបៀបនេះ រហូតដល់ពេលឈប់លេង។ ឯអ្នកណាជាអ្នកគោះត្រលោកមុន ឬជាអ្នករាវរកមុននោះ ពុំកំណត់ទេ ស្រេចលើការព្រមព្រៀងគ្នា។

ល្បែងនេះ ជាការហាត់ត្រចៀកអោយស្ទាត់ ក្នុងការស្ដាប់សំលេង និង មានស្មារតីរឹងប៉ឹង រហ័សដៃ-ជើង៕

សូមចូលអាន-ឈ្វេង​​យល់​​ប្រវត្តិ​​​ល្បែង​​ប្រជាប្រិយ​​ខ្មែរ​​៖ ទី​ដប់ប្រាំ ល្បែងកូន​គោល​!

សូមចូលអាន-ឈ្វេង​​​យល់​​​ប្រវត្តិ​​​​ល្បែង​​​ប្រជាប្រិយ​​​ខ្មែ​រ​​៖ ទី​ដប់​បួ​ន​ ល្បែង​ទាញ​ព្រ័ត្រ​!

សូមចូលអាន-ឈ្វេង​​យល់​​ប្រវត្តិ​​​ល្បែង​​ប្រជាប្រិយ​​ខ្មែរ​​៖ ទី​ដប់បី ល្បែងសី​!

Telegram-Troryorng
Share.