គណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់កញ្ញា មាន ពេជ្ររីតា ហៅយូប៊ី ដែលជាពិធីការិនីទូរទស្សន៍ MYTV ត្រូវបានជនអនាមិក Hack (លួច) យកទៅប្រើប្រាស់និងគ្របគ្រងជាស្ថាពរក្រោយសាមីខ្លួនកញ្ញាខកខានប្រើប្រាស់ហ្វេសប៊ុកចាប់តាំងពីថ្ងៃដែលត្រូវបានចាប់ខ្លួនមកម្ល៉េះ។
សូមចុចត្រង់នេះ៖ តុលាការ សម្រេចដោះលែងកូនប្រសារនិងកូនស្រី ឧកញ៉ា ហេង សៀ ដោយសារ…!

យោងតាមប្រសាសន៍របស់លោក គី តិចដែលជាប្រធានមេធាវីរាជរដ្ឋាភិបាលនិងមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែនបានឱ្យដឹងថា៖ «ចាប់តាំងពីថ្ងៃដែលនគរបាលខណ្ឌទួលគោកចាប់ខ្លួនកញ្ញា មាន ពេជ្ររីតា កាលពីថ្ងៃទី៨ ខែឧសភា កន្លងមក កញ្ញាមិនបានប្រើប្រាស់ Facebook ទៀតនោះទេ ដោយសារតែទូរស័ព្ទកញ្ញាត្រូវបាន ដកហូត និង ស្ថិតនៅក្នុងដៃរបស់នគរបាលនិងតុលាការ។ ទើបតែថ្ងៃទី១៩ម្សិលមិញនេះដែលកញ្ញាបានឃើញ Facebook កញ្ញា Online ដូច្នេះកញ្ញាបានសាកចូលក្នុង Account របស់ខ្លួនតែចូលលែងបានដោយសារតែ Username និង Password (លេខសំងាត់) ត្រូវបានគេលួច Hack និងប្ដូរលេខកូដថ្មីទាំងអស់»៕
