តារាសម្ដែងចេញពីត្រកូលអ្នកក្រខ្សត់ IU បានធ្វើការបរិច្ចាគទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងថ្ងៃខួបកំណើតរបស់ខ្លួនសរុបជាសាច់ប្រាក់ជាង៤០ម៉ឺនដុល្លារ។
សូមចុចត្រង់នេះ៖ ទម្លាយខ្ទេច! អតីតក្មេងហ្វឹកហាត់ប្រាប់មូលហេតុចាកចេញពីផលិតកម្មយក្ស YG

ឆ្នាំនេះ IU បានបរិច្ចាគប្រាក់ ៥០០លានវ៉ុន ប្រមាណជា ៤៤០៨៥៧ ដុល្លារ (សែសិបបួនម៉ឺប្រាំរយហាសិបប្រាំពីរម៉ឺន) ទៅកាន់អង្គការសមាគមនិងមូលនិធិជាច្រើនកន្លែងដូចជាមូលនិធិមហារីកកុមារកូរ៉េ YEOULDOL ដែលជាក្រុមគាំពារចំពោះកុមារមានជំងឺកម្រ) សមាគមគ្រួសារម្ដាយមិនបានរៀបការកូរ៉េ មជ្ឈមណ្ឌលគាំពារមនុស្សចាស់កំព្រា និងសមាគមធានាសុខុមាលភាព កុមារ។
ផលិតកម្ម EDAM Entertainment ដែលជាផលិតកម្មគ្របគ្រងលើតារារូបនេះបានប្រកាសឱ្យដឹងថា «IU ចង់ធ្វើនូវកិច្ចការមួយដែលផ្ដល់នូវភាពកក់ក្ដៅដល់មនុស្ស ក្នុងនាមអ្នកគាំទ្រ UAENA ( ឈ្មោះក្រុមអ្នកគាំទ្រ IU) នៅក្នុងថ្ងៃខួបកំណើតអាយុជាង២០ឆ្នាំរបស់នាង ដើម្បីឆ្លើយតបចំពោះក្ដីស្រលាញ់ដែលនាងបានទទួលជាបន្តបន្ទាប់គ្នារហូតមកក្នុងអាជីពសិល្បៈ»។
ទឹកប្រាក់បរិច្ចាគរបស់ IU នឹងត្រូវប្រើប្រាស់សម្រាប់ការវះកាត់និងការព្យាបាលលើកុមារដែលកើតជំងឺកម្រ ហើយទឹកមួយចំនួនទៀតក៏នឹងប្រើប្រាស់ដើម្បីជួយទ្រទ្រង់គ្រួសារខ្វះបង្គោល ចាស់ជរាគ្មានទីពឹងនិងកុមារដែលចាកចេញពីមណ្ឌលកុមារកំព្រាហើយត្រូវការប្រាក់ដើម្បីចាប់ផ្ដើមជីវភាព។ សម្រាប់ថ្ងៃកំណើតរបស់ IU គឺនៅថ្ងៃទី១៦ខែឧសភា ឆ្នាំ១៩៩៣ ដូច្នេះឆ្នាំនេះ IU មានអាយុ២៨ ឆ្នាំគត់។
បច្ចុប្បន្នស្រីស្អាតរូបនេះកំពុងតែមមាញឹកថតភាពយន្តខ្នាតធំរឿង «Broker» ដែលសាច់រឿងនិយាយអំពីប្រអប់សម្រាប់ដាក់កូនក្មេង ដែលបង្កើតឡើងសម្រាប់ឱ្យឪពុកម្ដាយដែលមិនមានលទ្ធភាពចិញ្ចឹមបីបាច់កូនហើយបោះបង់ឱ្យទៅអ្នកដទៃ៕
