តារាចម្រៀង តន់ ចន្ទសីម៉ា សព្វថ្ងៃនេះកំពុងកើបប្រជាប្រិយភាពតាមរយៈជ្រកក្រោមផលិតកម្មកាឡាក់ស៊ីណាវ៉ាត្រា ដែលគេអាចនិយាយបានថា នាងគឺជាតារាស្រីជួរមុខឱ្យផលិតកម្មមួយនេះទៅហើយ។ គ្រាប់ពេជ្រមួយគ្រាប់នេះ ក៏ធ្លាប់មានអតីតកាលឆ្លងកាត់ការប្រឡងចម្រៀងជាច្រើនកម្មវិធីផងដែរ មុននឹងបានល្បីល្បាញដូចសព្វថ្ងៃ។

យ៉ាងណាមិញ គេនៅចាំបានថា តន់ ចន្ទសីម៉ា ធ្លាប់ជាអតីតបេក្ខភាពប្រឡងចម្រៀង The Voice Cambodia រដូវកាលទី ២ ហើយក៏ជាកូនសិស្សរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាសគឺ គ្រូបង្វឹក ឱក សុគន្ធកញ្ញា។ បើទោះបីជាការប្រឡងនៅគ្រានោះមិនទទួលបានពានរង្វាន់ក៏ពិតមែន ក៏ប៉ុន្ដែតារាចម្រៀងស្រីរូបនេះ នៅតែបន្តតស៊ូនៅលើវិថីសិល្បៈមិនលែង។

ជាមួយគ្នានោះដែរ តារាចម្រៀង តន់ ចន្ទសីម៉ា ក៏មិនដែលភ្លេចពីអតីតកាលរបស់ខ្លួនឡើយ នាងតែងតែរម្លឹកពីការដឹងគុណប្រាប់ទៅហ្វេនជានិច្ចថា មុននាងមានថ្ងៃនេះក៏ដោយសារមានការដុសខាត់ពីកំពូលតារាចម្រៀង ឱក​ សុគន្ធ​កញ្ញា។

ថ្មីៗនេះដែរ តន់ ចន្ទសីម៉ា បង្ហាញសកម្មភាពដឹងគុណចំពោះគ្រូបង្វឹក ឱក សុគន្ធកញ្ញា ដោយនាងបានរៀបរាប់នៅហ្វេសប៊ុកខ្លួនយ៉ាងក្បោះក្បាលចេញពីចិត្ត រហូតធ្វើឱ្យហ្វេនអ្នកគាំទ្រពោលសរសើរនាងគ្រប់គ្នា។ សីម៉ា បានរៀបរាប់ថា ៖ «🙏🙏🙏ខ្ញុំពិតជាមានអារម្មណ៍ថាកក់ក្ដៅសម្រាប់ពេលវេលា ដ៏មានតម្លៃនេះ អតីតកាលអ្នកគ្រូបានផ្ដល់ដំបូន្មានជាច្រើនសម្រាប់ខ្ញុំ ទោះបីខ្ញុំមិនអាច មានឱកាសទទួលពាន តែអ្នកគ្រូបាន ផ្ដល់កម្លាំងចិត្តឱ្យខ្ញុំ និងបានផ្ដល់ ឱកាសអោយខ្ញុំរហូតពេលវេលាចុងក្រោយ ។ ក្នុងនាមខ្ញុំជា សិស្សជំនាន់ក្រោយ នាងខ្ញុំ សូម គោរពអរគុណអ្នកគ្រូ និងជូនពរអ្នកគ្រូ ទទួលបានសុខភាពល្អមានសុភមង្គលពេញមួយជីវិត 🙏🙏»។

គ្រាន់តែលើកឡើង និងបង្ហោះរូបភាពស្និទ្ធស្នាលជាមួយអតីតគ្រូបង្វឹកខ្លួនបែបនេះភ្លាម សីម៉ា ក៏ទទួលការសរសើរពីមហាជនថា ជាតារាចម្រៀងកត្តញូ ស្អាតឆ្លាតពូកែ និងចេះដឹងគុណគ្រូដើម៕

អត្ថបទអំពី តន់ ចន្ទសីម៉ា

MV បទ «Are you ok?» របស់ តន់ ចន្ទសីម៉ា ចេញមកលើកនេះល្បីផ្អើ.លដល់នគរថៃ!

បទ​ «Are You OK?»​ ​ដែល​ធ្លាប់​ល្បីល្បាញ​ដល់​នគរ​ថៃ​ ធ្វើ​ឱ្យ​​​ តន់​ ចន្ទសីម៉ា​ ក្ដោប​​បាន​​ពាន​រង្វាន់​ចំនួន​៣​​!

តន់​ ចន្ទសីម៉ា​ និយាយ​បែប​នេះ​ ក្រោយ​ផ្ទុះ​ការ​សរសើរ​ពី​ឈុត​សម្លៀក​បំពាក់​ច្នៃ​ពី​ក្រមា​សូត្រ​ សម្រាប់​ MV​ ថ្មី​ ថតនៅ​អង្គរ​

Telegram-Troryorng
Share.