ពានរង្វាន់​កម្រិត​ទ្វីប​អាស៊ី AFC Cup 2021 បាន​រក​ឃើញ​ក្រុម​ឆ្លង​ផុត​វគ្គ​ជម្រុះ​តាម​ពូល​មុន​គេ​ឃើញ​ហើយ នោះ​គឺ​ក្រុម​Ahal មក​ពី​ប្រទេស​ទួរមេនីស្ថាន ក្នុង​តំបន់​អាស៊ី​ភាគ​កណ្ដាល ក្រោយ​រក​បាន​ជ័យជម្នះ​​គ្រប់​ការ​ប្រកួត​ក្នុង​ពូល E បើ​ទោះបី​ជា​ក្នុង​ពូល​នៅ​សល់១​ប្រកួត​ទៀត​ក្ដី។

ពានរង្វាន់ AFC Cup បែងចែក​ជា​៥តំបន់​ផ្សេង​គ្នា ដោយ​ក្រុម​អាស៊ីខាងកើត អាស៊ីខាងជើង អាស៊ីកណ្ដាល អាស៊ីខាងកើត និង​អាស៊ីអាគ្នេយ៍។ នៅ​តំបន់​ខ្លះ​មិន​ទាន់​បាន​ប្រកួត​វគ្គ​ជម្រុះ​​បឋម​នៅ​ឡើយ​ទេ ហើយ​តំបន់​ខ្លះ​ដល់​វគ្គ​ជម្រុះ​តាម​ពូល។

អត្ថបទពាក់ព័ន្ធ៖រដ្ឋមន្ត្រី​កីឡា​កោះ​​ម៉ាល់ឌីវ ឱ្យ​ក្រុម​ឥណ្ឌា មួយ​ ចេញ​​ពី​​ប្រទេស​ខ្លួន​ឱ្យ​បាន​លឿន​​ ក្រោយ​​សមាជិក​​ឆ្លង​កូវីដ-១៩

ចំណែក​តំបន់​អាស៊ីកណ្ដាល​​មាន​២ពូល ចាប់​ផ្ដើម​ដំណើរការ​ប្រកួត​មុន​គេ ក្នុង​នោះ​​ពូល E និង​ពូល F។ ពូល​E មាន​ក្រុមAhal របស់ ទួរមេនីស្ថាន,Ravshan Kulob របស់​តាហ្ស៊ីគីស្ថាន និង FC Dordoi Bishkek របស់​កៀហ្ស៊ីស៊ីស្ថាន។ ចំណែក​ពូល F មាន​ក្រុម​ Nasaf របស់​អ៊ូបេគីស្ថាន, Altyn Asyrរបស់​ទួរមេនីស្ថាន, Khujand របស់​តាហ្ស៊ីគីស្ថាន និង Alay របស់​កៀហ្ស៊ីស៊ីស្ថាន។ ពូល​ទាំង​២​នឹង​ប្រកួត​បិទពូល​នៅ​យប់​នេះ​តែម្តង។

អត្ថបទពាក់ព័ន្ធ៖ក្លិប​​របស់​​ឡាវ ព្រួយ​បារម្ភ​​ពី​​ការ​ធ្វើ​ម្ចាស់​ផ្ទះ​វគ្គ​ជម្រុះពាន AFC Cup ក្រោយ​រដ្ឋ​បន្ត​បិទខ្ទប់​១៥​ថ្ងៃ​ទៀត​​

​​
វគ្គ​ជម្រុះ​ពានរង្វាន់ AFC Cup ទាំង​​៥តំបន់ នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី១៤ ខែ​ឧសភា ដល់​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០២១ ដោយ​កំណត់​ប្រទេស​មួយ​ធ្វើ​ម្ចាស់​ផ្ទះ​តាម​ពូល​នីមួយៗ៖
-ពូល A ធ្វើ​នៅទីក្រុង Manama ក្នុង​កីឡដ្ឋាន Al Muharraq Stadium ប្រទេស​ប៉ារ៉ែន។
​-ពូល​B ធ្វើ​នៅទីក្រុង Amman ប្រទេស​ហ្សកដានី ប្រើប្រាស់​កីឡដ្ឋាន King Abdullah II Stadium។
-ពូល C ធ្វើ​នៅទីក្រុង Amman ប្រទេស​ហ្សកដានី ប្រើប្រាស់​កីឡដ្ឋាន Amman International Stadium។
-ពូល D ធ្វើ​នៅទីក្រុង Malé ប្រទេស​ម៉ាល់ឌីវ ប្រើប្រាស់​កីឡដ្ឋាន National Football Stadium។
-ពូល E ធ្វើ​នៅទីក្រុង Bishkek នៅ​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន ​ប្រើប្រាស់​កីឡដ្ឋាន Dolen Omurzakov Stadium
-ពូល F ធ្វើ​នៅទីក្រុង Dushanbe ប្រទេស​តាហ្ស៊ីគីស្ថាន ប្រើប្រាស់​កីឡដ្ឋាន Pamir Stadium
-ពូល G មិន​ទាន់​កំណត់
-ពូល H ធ្វើ​នៅសិង្ហបុរី ប្រើប្រាស់​​កីឡដ្ឋាន National Stadium
-ពូល I ធ្វើ​នៅ​សិង្ហបុរី ប្រើប្រាស់​កីឡដ្ឋាន Jalan Besar Stadium
-ពូល J ធ្វើ​នៅ​ទីក្រុង​ហុងកុង ប្រើប្រាស់​កីឡដ្ឋាន Hong Kong Stadium

Share.