«ថ្ងៃ​នេះ​ទំនេរ​ពួក​យើង​នាំ​គ្នា​រាំ​ សារ៉ាវ៉ាន់​អើយ​សារ៉ាវ៉ាន់ ថ្ងៃ​នេះ​ទំនេរ​ពួក​យើង​នាំ​គ្នា​រាំ​ សារ៉ាវ៉ាន់​អើយ​សារ៉ាវ៉ាន់ ចាំ​អី​ស្រីម៉ុម​ចូលមក​រាំ​នឹង​បង» នេះ​គឺជា​ប៉ារ៉ូល​ដក​ស្រង់​ពី​បទ​ចម្រៀង​ដើម​​មរត​ដើមរបស់​លោក​តា ស៊ិន ស៊ីសាមុត និង​លោក​យាយ​ ប៉ែន រ៉ន ដែល​បទ​នេះ​ត្រូវ​បាន​នារី​បរទេស​មួយ​ក្រុម​យក​ទៅ​ Cover​ ហើយ​ទទួល​បាន​ការ​គាំទ្រ​យ៉ាងគំហុក​​ពីហ្វេន​ៗ​។

នៅ​លើ​ផេក​របស់​តារា​ចម្រៀង​ខ្មែរ​-អាមេរិក​ លោក Tony Keo (តូនី កែវ) បាន​បង្ហោះ​វីដេអូ​ Cover មួយ​ដើម្បី​អបអរសាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ សង្ក្រាន្ត​ឆ្នាំ​ខាល ដោយបទ​ចម្រៀង​នោះ​បង្ហោះ​កាល​ពី​ថ្ងៃ​ទី១៩ ខែ​មេសា ឆ្នាំ​២០២២ ហើយ​ទទួល​បាន​ការ​សរសើរ​យ៉ាង​ខ្លាំង​ពី​ហ្វេន​ៗ​នៅ​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​វីដេអូ​បទ​នេះ​បាន​បង្ហោះ​ចេញ​នៅ​លើ​បណ្ដាញ​សង្គម​។

អ្នក​ទស្សនា​បាន​សរសើរ​ចំពោះ​គំនិត​ស្រលាញ់​និង​ចង់​ចូលរួម​អភិរក្ស​ដល់​វប្បធម៌​ខ្មែរ​ ពិសេស​គឺ​ការ​ច្រៀង​ច្បាស់​​អក្ខាវិរុទ្ធ​ និង​រាំ​ចង្វាក់​សារ៉ាវ៉ាន់​បាន​យ៉ាង​ល្វត់ល្វន់របស់​នារី​បរទេស​ទាំង​អស់​នោះ​​មិន​ចាញ់​ជនជាតិ​ខ្មែរ​​ជា​ម្ចាស់​ដើម​ប៉ុន្មាន​នោះ​ទេ​។ ជា​ពិសេស​ទៀត​នោះ​គឺ​ការ​ផ្សំចូលគ្នា​រវាង​បទ​ចម្រៀង​ចាស់​ពី​របទ​គឺ​បទ​ រាំ​សារ៉ាវ៉ាន់ ច្រៀង​ដោយ​កញ្ញា​ Katherine និង​បទ​ ចង្កេះ​រាងរាវ​ របស់​លោក​តា​ ស៊ីន​ស៊ីសាមុត​ ដែល​ច្រៀង​ឡើងវិញ​ដោយ​ តូនី​ កែវ មក Mix បញ្ចូល​គ្នា​បាន​យ៉ាង​ពីរោះ​រណ្ដំ​។

ទស្សនា​និង​ស្ដាប់​បទ​ចម្រៀង​ Cover ដោយ​នារី​ជនជាតិ​បរទេស​ខាង​ក្រោម​នេះ​៖

ទស្សនា​និង​ស្ដាប់​បទ​ចម្រៀង​ដើមលោក​តា ស៊ិន ស៊ីសាមុត និង​លោក​យាយ ប៉ែន រ៉ន ខាង​ក្រោម៖

អត្ថបទ​ទាក់ទង

Telegram-Troryorng
Share.