អងគ្លេស​ – អ្នក​គាំទ្រ​បាន​ចេញ​​មក​វាយ​ប្រហារ​ចំពោះ​បេក្ខនារី​ប៊ូតុងមាស​ដំបូង​គេ​បង្អស់​នៅ​ក្នុង​កម្មវិធី​ Britain’s Got Talent ក្រោយ​អ្នក​នាង​បាន​ជាប់​ទៅ​កាន់​វគ្គ​ Live Show ឬ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ដោយ​ស្វ័យប្រវត្តិ​។ ការ​រិះគន់​និង​វាយ​ប្រហារ​ដ៏​គំហុក​មក​លើ​បេក្ខនារី​រូប​នេះ​កើត​មាន​ឡើង​ព្រោះ​តែ​ប្រវត្តិ​ជោគជាំ​ក្នុង​វិស័យ​តន្ត្រី​របស់​អ្នក​នាង​។​

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ Loren Allred បាន​ឈ្នះ​ប៊ូតុងមាស​ពី​គណៈកម្មការ​ Amanda ហើយ​បាន​សិទ្ធិ​ឡើង​វគ្គ​ Semi-Final ដោយ​ស្វ័យ​ប្រវត្តិ​។ នៅ​ក្នុង​វគ្គ​ audition នោះ​បេក្ខនារី​រូប​នេះ​បាន​ណែនាំ​ខ្លួន​ថា​គឺ​ជា​ម្ចាស់​សំឡេង​ «Never Enough» បទ​ចម្រៀង​ដាក់​ក្នុង​ភាពយន្ត​ «The Greatest Showman» ដែល​បទ​នេះ​ច្រៀង​ឡើង​ដោយ​តួ​ស្រី​ Rebecca Ferguson (Jenny Lind)។

អ្នក​ទស្សនា​ជា​ច្រើ​ន​មាន​ចម្ងល់​ថា​ហេតុ​អ្វី​បណ្ដោយឱ្យ​តារា​ចម្រៀង​ដែល​មាន​បទ​ចម្រៀង​ហើយ​អាច​ដាក់​ពាក្យ​ប្រកួត​បាន​?

ឆ្លើយ​តប​ចំពោះ​សំនួរ​ និង​មតិ​រិះគន់​ជា​ច្រើន​ជុំវិញ​ការ​ប្រកួត​របស់​ Loren Allred តំណាង​របស់​កម្មវិធី​ BGT បាន​ឆ្លើយ​ប្រាប់​ Metro ថា​ « អ្នក​គ្រប់​គ្នា​សុទ្ធ​តែ​ធ្លាប់​បាន​ឮ​បទ​ចម្រៀង​ពី​ភាពយន្ត​ល្បី​ Greatest Showman ប៉ុន្តែ​ឈ្មោះ​ និង​មុខ​របស់​ Loren មិន​ត្រូវ​​បាន​ទស្សនិកជន​ដឹង​និង​ស្គាល់​នោះ​ឡើយ​ ហេតុនេះ​អ្នក​នាង​គួរ​តែ​មាន​ឱកាស​មក​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​លើ​វេទិកា​ប្រកួត​ Britain’s Got Talent។

គណៈកម្មការ​កម្មវិធី Britain’s Got Talent

«ពួក​យើង​សង្ឃឹម​ថា​នឹង​មិនមាន​ដំណឹង​ចេញ​ផ្សាយ​វាយ​ប្រហារ​ចំពោះនរណា​ម្នាក់​ដែល​ស័ក្ដិសម​នឹង​ទទួល​បាន​ឱកាស​។​ វា​គឺជា​រឿង​អស្ចារ្យ​មួយ​ដែល​ Loren អាច​ឈាន​ជើង​ចេញ​មក​ឈរ​យ៉ាង​មាំ​ហើយ​បង្ហាញ​មុខ​និង​សម​ត្ថ​ភាព​របស់​ខ្លួន​ មិន​មែន​ត្រឹម​តែ​សំឡេង​ ដែល​ធ្វើ​ឱ្យ​មហាជន​ស្គាល់​នោះ​ទេ​។

ចំណែក​ Loren ខ្លួន​ឯង​ផ្ទាល់​បាន​លើក​ឡើង​ចំពោះ​ស្ថានភាព​នេះ​និង​ការពារ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​អ្នក​នាង​ចូលរួម​ក្នុង​ការ​ប្រកួត​នេះ​ថា​ «ទោះ​ជា​ខ្ញុំ​បាន​ចំណាយ​ពេលវេលា​ជា​ច្រើន​ឆ្នាំ​នៅ​ក្នុង​ឧស្សាហកម្ម​តន្ត្រី​ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​នៅ​តែ​មិន​ស្គាល់​ថា​ខ្ញុំ​ជា​អ្នក​ណា​ដែរ» ម្ចាស់​ប៊ូតុងមាស​រូប​នេះ​បន្ថែម​ទៀត​ថា​ «ខ្ញុំ​មាន​ឱកាស​បាន​ច្រៀង​បទ​ Never Enough ឱ្យ​តួ​ស្រី​នៅ​ក្នុង​ភាពយន្តនេះ​ ហើយ​ទទួល​បាន​ជោគជ័យ​យ៉ាង​សម្បើម​ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ធំ​នៅ​តែ​យល់​ថា​តួ​ឯក​ស្រី​គឺជា​អ្នក​ច្រៀង​ចម្រៀង​នេះ​ ដោយ​ខ្ញុំ​គ្មាន​ឱកាស​បាន​ប្រាប់​រឿង​របស់​ខ្ញុំ​ទាល់តែ​សោះ​»

ជា​ចុង​ក្រោយ​អ្នក​នាង​បាន​និយាយថា​ «ខ្ញុំ​ជា​តារា​ចម្រៀង​គ្មាន​ផលិតកម្ម​ ជា​តារា​ចម្រៀង​ឯក​រាជ្យ ដែល​កំពុង​តែ​ព្យាយាម​កសាង​ឈ្មោះ​ខ្លួន​ឱ្យ​មហាជន​បាន​ស្គាល់​»

ប្រភព៖ Digitalspy

អត្ថបទ​ទាក់ទង

Telegram-Troryorng
Share.