កាលពីប៉ុន្មានឆ្នាំមុនវិស័យចម្រៀង K-pop បានរីកសាយភាពប្រជាប្រិយភាពល្បីល្បាញ រហូតមានហ្វេនទូទាំងពិភពលោក ដែលឈ្លក់វង្វេងជាមួយនឹងចម្រៀង ក្បាច់រាំ ស្ទាយ៍ ហ្វេហ្សិន សម្លៀកបំពាក់ ជាដើម ជាពិសេសស្ទាយម៉ូដសក់របស់តារាៗក៏ជាប្រធានបទគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកគាទ្រផងដែរ។

យ៉ាងណាមិញ នៅពេលថ្មីៗនេះ ហ្វេនរបស់ K-pop ប្រាកដជាភ្ញាក់ផ្អើលចំពោះការបង្ហាញវត្តមានរបស់ក្រុមចម្រៀង 2NE1 និងជាពិសេសចាប់អារម្មណ៍តារាចម្រៀង Sandara Park ដែលជាតារាចម្រៀងពូកែលេងស្ទាយម៉ូដសក់ប្លែកគេនៅក្នុងក្រុម។ តាមរយៈម៉ូដសក់ប្លែកៗទាំង ៥នេះ ទើបហ្វេនដាក់ឈ្មោះឱ្យថា ជាកំពូលអ្នកលេងម៉ូដសក់នៅ K-pop (ស្ទាវ K-pop ក៏ថាបាន…)។

តោះដើម្បីកុំឱ្យខាតពេលយូរ មកទស្សនាពីម៉ូដសក់របស់ Sandara Park ពីសមាជិកក្រុមចម្រៀង 2NE1 ថាតើប្លែកបែបណាខ្លះ?

1-ម៉ូតផ្លែប៉ោម (Apple hair)

2-សក់ត្រងោលពាក់កណ្ដាល (Half-shaved head)

3-ខ្លីមួយចំហៀង វែងមួយចំហៀង (Half-short, half-long hair)

4-សក់ដើមត្នោត (Palm tree hair)

5-សក់ស៊ុបពើសៃយ៉ា (Vegeta hair)

ចុះហ្វេនវិញ តើម៉ូដសក់ Sandara Park មួយណាដែលអ្នកចូលចិត្តជាងគេ?

អត្ថបទពាក់ព័ន្ធ៖

រង្គើ​អស់​បេះដូង​ហ្វេន​! CL ដឹក​ដៃ​ 2NE1 ត្រឡប់​មក​ជុំ​គ្នា​វិញ​ នៅ​លើ​វេទិកា​តន្ត្រី​លំដាប់​ពិភព​លោក​

ដឹង​ការ​ពិត​​ហើយ! មូលហេតុ​ 2NE1 រំសាយ​ក្រុម​ព្រោះ​តែ​សមាជិក​មាន​ជម្លោះ​​នឹង​ផលិតកម្ម​ YG…

ចម្រៀង​ ១០​បទ​ ពី​ក្រុម​ចម្រៀង​ស្រី​ ១០​ក្រុម​ ឆ្នាំ​នេះ​មាន​អាយុ​​ ១០​ឆ្នាំ​គត់​ តែ​នៅ​តែ​ពេញ​និយម​!

នៅ​ពីក្រោយ​រូប​ថត​ញ៉ាំ​ចេក​ ​របស់​តារា​ចម្រៀង​ Sandara Park មាន​អាថ៌កំបាំង​សំខាន់​មួយ​!

Telegram-Troryorng
Share.