ចិន – តារា​សម្ដែង​ស្រី​រូប​ស្រស់​ Zhao Liying បដិសេធ​មិន​បាន​ត្រលប់​ទៅ​ត្រូវ​រ៉ូវ​ជាមួយ​នឹង​អតីត​ស្វាមី​ Feng Shaofeng វិញនោះ​ទេ​។

យោងតាមសារព័ត៌មាន​ Ettoday បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២២ បានចេញ​ផ្សាយ​ថា​តារា​ទាំង​ពីរ​ថ្វី​ត្បិត​តែ​លែងលះ​គ្នា​ប៉ុន្តែ​នៅ​តែ​រក្សា​ទំនាក់ទំនងមិត្តភាព​ជាមួយ​នឹង​គ្នា​ដដែល​។ ថ្មីៗ​នេះ​មាន​ដំណឹង​លេច​ឮ​ថា​ Feng Shaofeng បាន​ព្យាយាម​តាម​ផ្សះផ្សារ​​ជាមួយ​នឹង​អតីត​ភរិយា​របស់​លោក​ដើម្បី​សុំ​ត្រូវ​រ៉ូវ​គ្នា​វិញ​ ប៉ុន្តែ​​តារា​ស្រី​ Zhao Liying បដិសេធ​ព្រោះ​តែ​អ្នក​នាង​ទម្លាប់​ទៅ​នឹង​ជីវិត​ Single ទៅ​ហើយ​។

បន្ទាប់​ពី​លែងលះ​គ្នា​ Zhao Liying និង Feng Shaofeng សុទ្ធ​តែ​មាន​ការងារ​រៀង​ខ្លួន​ដូច្នេះ​ហើយ​ទើប​កូន​ប្រុស​របស់​អ្នក​ទាំង​ពីរ​ត្រូវ​បាន​លោក​យាយ​ជា​អ្នក​មើល​ថែ​។ នៅ​ពេល​មាន​ថ្ងៃ​ឈប់​សំរាក​ Zhao Liying តែងតែ​ធ្វើ​ដំណើរ​ទៅ​សៀងហៃ​ដើម្បី​នាំ​កូន​ប្រុស​របស់​ខ្លួន​ចេញ​ក្រៅ​ដើរលេង​។ កាល​ពី​អំឡុង​ខែ​ធ្នូ​ ឆ្នាំ​២០២១ ក្រុម​ Paparazzi ថត​បាន​រូប​ភាព​ទៅ​យក​កូនប្រុស​ខ្លួន​ចេញ​ពី​ផ្ទះ​ Feng Shaofeng មក​ខាង​ក្រៅ​ដើរ​លេង​។

ការ​ដែល​អ្នក​ទាំងពីរ​បែក​គ្នា​ហើយ​ប៉ុន្តែ​នៅ​តែ​រក្សា​ទំនាក់ទំនង​ល្អជាមួយ​គ្នា​ព្រោះ​តែ​អ្នក​ទាំងពីរ​ចង់​ឱ្យ​កូន​ប្រុស​ទទួល​បាន​អារម្មណ៍​ថា​បាន​ទទួល​ក្ដី​ស្រលាញ់​គ្រប់​គ្រាន់​ពី​ឪពុកម្ដាយ​។ ថ្វី​បើ​បាន​បែក​បាក់​គ្នា​មែន​ ប៉ុន្តែ​តារា​ទាំង​ពីរ​ដួង​នេះ​នៅ​ក្នុង​វិស័យ​សម្ដែង​មិន​បាន​បែរ​ខ្នង​ដាក់​គ្នា​ឡើយព្រោះ​​មាន​ដំណឹង​ផ្ទៃ​ក្នុង​បាន​ឱ្យ​ដឹង​ថា​ផលិតកម្ម​បាន​អញ្ជើញ​ Feng Shaofeng និង​ Li Bingbing សម្ដែង​រឿង​ថ្មី​ ប៉ុន្តែ​ Li Bingbing បាន​បដិសេធ​ចំពោះ​តួ​អង្គ​ដែល​ខ្លួន​ត្រូវ​សម្ដែង​ ហេតុ​ដូច្នេះ​ទើប​ផលិតកម្ម​បាន​អញ្ជើញ​ Zhao Liying ជំនួស​វិញ​។ ខណៈ​ដែល​ Li Bingbing និង​ Zhao Liying ជួបជាមួយនឹង​អ្នក​ផលិត​នោះ​ លោក Feng Shaofeng ក៏​ស្ថិត​នៅ​ទីនោះ​ដើម្បី​ជជែក​គ្នា​ដែរ​។

ប្រភព៖ Ettoday អត្ថបទ​ទាក់ទង៖

អត្ថបទ​ទាក់ទង

Telegram-Troryorng
Share.