កញ្ញា រ៉េត សារីតា បានទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រសារជាថ្មីម្ដងទៀតក្រោយរូបភាពស្និទ្ធិស្នាលជាមួយនឹងបុរសជនជាតិបរទេសម្នាក់ត្រូវបានបង្ហោះជាសាធារណៈ ដែលធ្វើឱ្យសិស្សច្បង Miss Universe កញ្ញា រឿន ណាត កើតចិត្តច្រណែនថែមទៀតផង។
សូមចុចត្រង់នេះ៖ ហាមរំលងក្រុមស្រីស្អាត Twice ប្រាប់អាថ៌កំបាំងមុខសស្អាត បង្រួមរន្ធរោមដោយវិធីងាយៗ
ក្រោយកម្មវិធីប្រកួតបវរកញ្ញាចក្រវាឡ Miss Universe លើកទី៦៩ នៅសហរដ្ឋអាមេរិកបានបញ្ចប់ ប៉ុន្តែកញ្ញា រ៉េត សារីតា មិនបានប្រញាប់ប្រញាល់ត្រលប់មកប្រទេសកំណើតនោះទេដោយកញ្ញាឆ្លៀត បន្តជួបជុំជាមួយនឹងបងប្អូនសហគមន៍ខ្មែរនៅអាមេរិកនិងបន្តដំណើរកម្សាន្តនៅទីនោះសិន។

យ៉ាងណាមិញថ្ងៃនេះមានរឿងភ្ញាក់ផ្អើលមួយបានកើតឡើងព្រោះមាន ផេកមួយចំនួនបានបង្ហោះរូបភាពកញ្ញារ៉េត សារីតា និងបុរសសង្ហាមួយរូបក្នុងទឹកមុខញញឹមញញែមយ៉ាងផ្អែមល្ហែម។ មហាជននិងអ្នកគាំទ្រមានការងឿងឆ្ងល់ជាខ្លាំង និងចង់ដឹងថាតើបុរសនៅក្នុងរូបថតជាមួយនឹង Miss Universe Cambodia 2020 មានទំនាក់ទំនងពិសេសអ្វីជាមួយនឹងកញ្ញា?
មិនត្រឹមតែមហាជននិងអ្នកគាំទ្រប៉ុណ្ណោះទេដែលឆ្ងល់ សូម្បីតែរៀមច្បង ក្នុងវេទិកា Miss Universe ដូចគ្នាគឺកញ្ញា រឿន ណាត់ ក៏កើតចិត្តច្រណែននឹងសិស្សប្អូនដោយបញ្ចេញមតិនៅខាងក្រោមនោះថា៖ «ខុសអីតែខ្ញុំប្រកួតចប់៣ឆ្នាំហើយ»។

សំណេរបែបកំប្លុកកំប្លែងរបស់អតីត Miss Universe 2018 ហើយបច្ចុប្បន្នជាតារាសម្ដែងនោះ ត្រូវបានហ្វេនៗនិងមជ្ឈដ្ឋានជនបានចូលមកនិយាយលេងសើចនិងចុចរូប Emoji សើចចំពោះ Comment ខាងលើរបស់កញ្ញាគ្រប់ៗគ្នា៕
