មួយរយៈចុងក្រោយនេះ គេនៅលើបណ្ដាញសង្គមងាកមកចាប់អារម្មណ៍ចំពោះអាវ BBR LOVE 2022 រហូតដល់អ្នកលេងបណ្ដាញសង្គមនាំគ្នាបង្ហោះរូបភាពពិតខ្លះ និងកាត់ខ្លះ ហើយវ៉ែកញែកក្លាយជាប្រជាធានបទក្ដៅនៅលើបណ្ដាញសង្គម។

យ៉ាងណាមិញ គេក៏បានឃើញ Rapper G-devith ពាក់អាវនេះហើយថតបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកឱ្យហ្វេនបានឃើញ។ តើនេះជាការប្រម៉ូដឱ្យអាវ BBR LOVE 2022 ឬយ៉ាងណា? ហើយប្រភពមកពីណា?

កំពូល Rapper G-devith បានបង្ហោះរូបភាពនិងសរសេររៀបរាប់ថា ៖ «ហេតុអ្វីខ្ញុំទិញ 15$ ? អ៊ីបឹងកេងកងកោរខ្ញុំហើយ»។ ក្រោយការបង្ហោះបែបនេះហើយ ភ្លាមៗគេស្រាប់តែឃើញកញ្ញា ទេព បូព្រឹក្ស Comment ផូងៗថា ៖ «អូនកំពុងទៅទិញដែរនៀក😝😝😝»។ បើក្រឡែកទៅមើលនៅក្នុង Comment វិញ មានហ្វេនខ្លះលើកឡើងឱ្យដឹងថា អាវ BBR LOVE 2022 នេះតម្លៃ ៥០០០០រៀលតែប៉ុណ្ណោះ។

បើតាមគេមតិហ្វេនបានលើកឡើងថា អាវ BBR LOVE ត្រូវបានល្បីនៅពេលហ្វេនបានឃើញការបកស្រាយរបស់លោក ស៊ុត សក្ការៈ​ ដែលត្រូវជាស្វាមីរបស់តារាកំប្លែង នីឡា នៅលើ TikTok បានលើកឡើងថា លោកបានចំណាយអស់ជិត ៥ម៉ឺនដុល្លារសម្រាប់ទិញគ្រឿង​អលង្ការ ស្បែងជើងយីហោប្រេដន៍ៗ រួមទាំងឈុតសម្លៀកបំពាក់ BBR ផងដែរ​ ពាក់នៅក្នុងថ្ងៃមង្គលការ។ ប្រធានបទបានផ្ទុះការចាប់អារម្មណ៍ខ្លាំងបណ្ដាញសង្គម ហើយបន្តមកទៀត ហ្វេនក៏នាំគ្នានិយាយពីអាវ «BBR LOVE» តៗគ្នាក្នុងតម្លៃ ៥០០០០ រៀល ក៏មានពាក់ដែរ។

ក្រោយពីការជ្រើមជ្រួលនាំគ្នាទិញអាវ BBR LOVE ពាក់ គេស្រាប់តែឃើញសម្ដីរបស់ម្ចាស់ហាងមួយឈ្មោះ Hong Heng លើកឡើងថា «អរគុណម៉ូយៗដែលស្រលាញ់អាវ BBR LOVE លូវចង់និយាយថាអស់ម៉ត់គ្មានសល់ទេ ចង់យាយចឹង😸😅»។

មកទស្សនារូបភាពប្រជុំហ្វេន ពាក់អាវ BBR LOVE ៖

ចុះចំពោះហ្វេនទាំងអស់គ្នាវិញ គិតយ៉ាងណាចំពោះបញ្ហាខាងលើនេះ ? កុំភ្លេច Comment ប្រាប់ Admin ផងណា៕

អត្ថបទថ្មីៗគួរឱ្យចាប់អារម្មណ៍៖

៤​ថ្ងៃ​ទៀត ​បិទ​រឿង​ក្ដី​ធ្លាក់​អូប័រ​លង់​ទឹក​ស្លា.ប់​​របស់​តារា​ថៃ ​តេងម៉ូ​ និដា ជា​បឋម​សមត្ថកិច្ច​សន្និដ្ឋាន​ថា​…

៥​ខែ​​ជាប់​ឃុំ​ក្នុង​គុ.ក ប្រុស​ស្អាត​ Kris Wu ប្រែប្រួល​រូប​រាង​មុខ​ដល់​ថ្នាក់​ហ្វេន​ចំណាំ​លែង​បាន​!

-ឌួង​ ឆាយ​ ទម្លាយ​ចរិត​ពិត​អនាគត​ភរិយា​មិន​គិត​លុយ​ជា​ធំ​ ចាយ​វាយ​ទិញ​របស់​ឆូត​កាត​ចេញ​លុយ​ខ្លួន​ឯង​

-នៅ​ទី​បំផុត​!​ បទ​ចម្រៀង​ថ្មី​រវាង​ វណ្ណដា​ និង​​ Rapper ថៃល្បី៣រូប ត្រៀមបញ្ចេញនៅថ្ងៃស្អែកនេះហើយ

-កាយ​វិកា​ហូប​បាយ​ដំណើប​ស្វាយ​ទុំ​នៅ​លើ​ឆាក​ មើល​ទៅ​ដូច​កំប្លែង​ៗ​និង​ឆ្កួត​ៗ​ តែ​ Milli​ ជួយ​ឱ្យ​ផ្លែ​ស្វាយ​ថៃ​មាន​ទី​ផ្សារ​ខ្ពស់​

-​តារា​លាក់​មុខ​ម្ចាស់​បទ​«Never Enough»​​​ឈ្នះ​បេះដូង​គណៈ​កម្មការ​​បាន​​ប៊ូតុង​មាស​​ទីមួយ​​ពី​កម្មវិធី​ ​​Britain’s Got Talent

មតិ​ហ្វេន​៖​ បទ​ «អូន​លែង​ប្ដី​ហើយ​» មិន​សម​រម្យ​សម្រាប់​ឆ្នាំ​ខាល​ (​ឆ្នាំ​ខ្លា​) នោះ​ទេ​

-ហ្វេន​ខ្លះ​​មិន​សប្បាយអរទេ​ ក្រោយ​ឃើញ​រូប​​ វណ្ណដា និង​ Rapper ថៃ​ល្បីៗ​ ព្រម​ទាំង​ដំណឹង​បែក​ធ្លាយថា​…

Telegram-Troryorng
Share.