បើតាមការបញ្ចេញពីតារាចម្រៀងរ៉េប លោក វណ្ណដា បានបញ្ជាក់ឱ្យដឹងថា បទចម្រៀងរួមគ្នាលើកដំបូងជាមួយនឹង Rapper ថៃ​ល្បីៗ គឺត្រៀមបញ្ចេញនៅថ្ងៃទី ២២ ខែមេសា នេះ។ ដោយឡែកបទថ្មីនេះមានចំណងជើងថា «RUN THE TOWN » ដែលនឹងបង្ហោះនៅលើយូធូបរបស់ High Cloud Entertainment នាវេលាម៉ោង ៧យប់។

វណ្ណកម្មថ្មីមួយនេះ ត្រូវបានសហការរវាង Baramey Production និង High Cloud Entertainment ដែលមានតារាចម្រៀង វណ្ណដា និងតារារ៉េបថៃដូចជា FHERO , 1MILL , SPRITE មកជុំគ្នាក្នុងបទចម្រៀងតែមួយ។ យ៉ាងណាមិញ គេរំពឹងទុកថា វណ្ណកម្មថ្មីនេះនឹងអង្រួនបេះដូងរបស់ហ្វេនទាំង កម្ពុជា និងថៃ រួមទាំងសកលលោកផងដែរ។

គេក៏បានដឹងបន្ថែមថា ​តារារ៉េប FHero គឺតារា​ចម្រៀង​មាឌ​យក្ស​ធ្លាប់​ Collaboration ជាមួយ​នឹង​ NCT & BamBam ក៏​ដូច​ជា​តារា​ចម្រៀង​វ័យ​ក្មេង​ម្ចាស់​ពាន​ The Rapper របស់​ Workpoint គឺ​ Sprite ដោយ​តារា​ចម្រៀង​ក្មេង​រូប​នេះ​ល្បីល្បាញ​ខ្លាំង​ធ្លាប់​មាន​បទ​ចម្រៀង​ជាប់​ តារា​ងចម្រៀង​អន្តរជាតិ​ billboard hot 100 ថែម​ទៀត​ផង​។ រីឯរ៉េបភើ 1MILL គឺជាតារារ៉េបពីសមាជិកនៃក្រុម ALREADY DEADD និងតួឯកប្រុសរបស់យើងគឺ វណ្ណដា (VannDa) គឺជាតារារ៉េបរបស់ផលិតកម្មបារមី ដែលទទួលស្គាល់ចំពោះបទចម្រៀង Time To Rise ៕


អត្ថបទពាក់ព័ន្ធ៖

ហ្វេន​ខ្លះ​​មិន​សប្បាយអរទេ​ ក្រោយ​ឃើញ​រូប​​ វណ្ណដា និង​ Rapper ថៃ​ល្បីៗ​ ព្រម​ទាំង​ដំណឹង​បែក​ធ្លាយថា​…

ចប់​ការ​ប្រគំ​តន្ត្រី​ «​$KULL​ TOUR​»​ ហ្វេន​នាំ​គ្នា​វែក​ញែក​រឿង​ចេក​អំបូង​របស់​ វណ្ណដា​ ថា​មក​ម្ដង​នេះ​កាន់​តែ​កាច

​បើ​ចង់​ក្ដោប​បេះ​ដូង​ប្រុស​ស្អាត​​​​ វណ្ណដា​​ «Time To Rise» ​ចាំ​បាច់​ត្រូវ​មាន​ចំណុច​ទាំង​អស់​នេះ​​សិន​!​

ដោយសារមូលហេតុនេះ វណ្ណដា សម្រេចទទួលតំណែងជាទូតសុច្ឆន្ទៈលើកដំបូង

វណ្ណដា​ ចេញ​តែ​ Poster និង​ចំំណង​ជើង​បទ​ «​ឈាម​ខ្មែរ​» អ្នក​គាំទ្រ​​អន្ទះអន្ទែង​ចង់​ស្ដាប់​ បន់​ឱ្យ​តែ​ដល់​យប់​!

ខែរងា! គ្រាន់តែ វណ្ណដា បង្ហាញ​កាយវិការ​ឱប​ស្និទ្ធស្នាល​ជាមួយ​នារី​ស្អាត​ម្នាក់ ផ្អើល​អស់អ្នក​គាំទ្រ

ខ្សែក​ពេជ្រ​បន្តោង​លលាដ៍​ក្បាល​របស់​ វណ្ណដា ​មាន​តែមួយ​គត់​លើ​លោក​!

វណ្ណដា ​គឺជា​តារា​កម្ពុជា​ទីមួយ​​ បាន​ថត​ដាក់​គ្រប​មុខ​ទស្សនាវដ្ដី​ផ្សព្វផ្សាយ​ពី​តន្ត្រី​ Hip-Hop ប្រចាំ​ខែធ្នូ​

Telegram-Troryorng
Share.