មួយរយៈចុងក្រោយនេះ គេនៅលើបណ្ដាញសង្គមងាកមកចាប់អារម្មណ៍ចំពោះអាវ BBR LOVE 2022 រហូតដល់អ្នកលេងបណ្ដាញសង្គមនាំគ្នាបង្ហោះរូបភាពពិតខ្លះ និងកាត់ខ្លះ ហើយវ៉ែកញែកក្លាយជាប្រជាធានបទក្ដៅនៅលើបណ្ដាញសង្គម។
យ៉ាងណាមិញ គេក៏បានឃើញ Rapper G-devith ពាក់អាវនេះហើយថតបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកឱ្យហ្វេនបានឃើញ។ តើនេះជាការប្រម៉ូដឱ្យអាវ BBR LOVE 2022 ឬយ៉ាងណា? ហើយប្រភពមកពីណា?
កំពូល Rapper G-devith បានបង្ហោះរូបភាពនិងសរសេររៀបរាប់ថា ៖ «ហេតុអ្វីខ្ញុំទិញ 15$ ? អ៊ីបឹងកេងកងកោរខ្ញុំហើយ»។ ក្រោយការបង្ហោះបែបនេះហើយ ភ្លាមៗគេស្រាប់តែឃើញកញ្ញា ទេព បូព្រឹក្ស Comment ផូងៗថា ៖ «អូនកំពុងទៅទិញដែរនៀក😝😝😝»។ បើក្រឡែកទៅមើលនៅក្នុង Comment វិញ មានហ្វេនខ្លះលើកឡើងឱ្យដឹងថា អាវ BBR LOVE 2022 នេះតម្លៃ ៥០០០០រៀលតែប៉ុណ្ណោះ។
បើតាមគេមតិហ្វេនបានលើកឡើងថា អាវ BBR LOVE ត្រូវបានល្បីនៅពេលហ្វេនបានឃើញការបកស្រាយរបស់លោក ស៊ុត សក្ការៈ ដែលត្រូវជាស្វាមីរបស់តារាកំប្លែង នីឡា នៅលើ TikTok បានលើកឡើងថា លោកបានចំណាយអស់ជិត ៥ម៉ឺនដុល្លារសម្រាប់ទិញគ្រឿងអលង្ការ ស្បែងជើងយីហោប្រេដន៍ៗ រួមទាំងឈុតសម្លៀកបំពាក់ BBR ផងដែរ ពាក់នៅក្នុងថ្ងៃមង្គលការ។ ប្រធានបទបានផ្ទុះការចាប់អារម្មណ៍ខ្លាំងបណ្ដាញសង្គម ហើយបន្តមកទៀត ហ្វេនក៏នាំគ្នានិយាយពីអាវ «BBR LOVE» តៗគ្នាក្នុងតម្លៃ ៥០០០០ រៀល ក៏មានពាក់ដែរ។
ក្រោយពីការជ្រើមជ្រួលនាំគ្នាទិញអាវ BBR LOVE ពាក់ គេស្រាប់តែឃើញសម្ដីរបស់ម្ចាស់ហាងមួយឈ្មោះ Hong Heng លើកឡើងថា «អរគុណម៉ូយៗដែលស្រលាញ់អាវ BBR LOVE លូវចង់និយាយថាអស់ម៉ត់គ្មានសល់ទេ ចង់យាយចឹង😸😅»។
មកទស្សនារូបភាពប្រជុំហ្វេន ពាក់អាវ BBR LOVE ៖
ចុះចំពោះហ្វេនទាំងអស់គ្នាវិញ គិតយ៉ាងណាចំពោះបញ្ហាខាងលើនេះ ? កុំភ្លេច Comment ប្រាប់ Admin ផងណា៕
អត្ថបទថ្មីៗគួរឱ្យចាប់អារម្មណ៍៖
-ឌួង ឆាយ ទម្លាយចរិតពិតអនាគតភរិយាមិនគិតលុយជាធំ ចាយវាយទិញរបស់ឆូតកាតចេញលុយខ្លួនឯង
-នៅទីបំផុត! បទចម្រៀងថ្មីរវាង វណ្ណដា និង Rapper ថៃល្បី៣រូប ត្រៀមបញ្ចេញនៅថ្ងៃស្អែកនេះហើយ
–មតិហ្វេន៖ បទ «អូនលែងប្ដីហើយ» មិនសមរម្យសម្រាប់ឆ្នាំខាល (ឆ្នាំខ្លា) នោះទេ