ចុះអ្នកវិញ? ជាកម្មវិធីថ្មីមួយរបស់សារព័ត៌មានត្រយង ដែលជាកម្មវិធីចោទសួរក្រោយប្រិយមិត្តបានបញ្ចេញនូវ ទស្សន ឫបទពិសោធនានា ហើយប្រិយមិត្តអាចផ្ដល់យោបល់កែលម្អ ក្នុងន័យស្ថាបនា បន្ថែមធ្វើឲ្យមាន ដំណោះស្រាយ ទៅវិញទៅមក។ 

ទន្ទឹមនឹងនេះ កម្មវិធី ចុះអ្នកវិញ? ក៏ជាផ្នែកសំខាន់មួយនៅក្នុងការចូលរួមលើកកម្ពស់ការសរសេរ និងការអាន ហើយក៏ជាកន្លែងរំសាយទុក្ខលំបាករបស់ប្រិយមិត្ត តាមរយៈការសរសេររឿងរ៉ាវក្នុងចេញចិត្តចេញជាអត្ថបទ ផ្ញើមកក្រុមការងារ ហើយក្រុមការងារ នឹងធ្វើការសម្របសម្រួលអត្ថបទនោះ ឲ្យមានសណ្ដាប់ធ្នាប់រៀបរយ នឹងធ្វើការផ្សាយចេញជូន នៅលើគេហទំព័រ www.troryorng.com ។ 

សូមចុចអាន៖ គំនិតខ្ញុំ ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍
សូមចុចអាន៖ ខ្ញុំទទួលស្គាល់ថាខ្ញុំកំសាក តែខ្ញុំធ្វើដើម្បីនាង?

សំណេរដូចម្ដេចអាចចុះផ្សាយនៅក្នុងកម្មវិធី ចុះអ្នកវិញ? រឿងរ៉ាវស្នេហា គ្រួសារ បញ្ហាសង្គម ការងារ និងភាពជាអ្នកដឹកនាំ ឬការឆ្លងកាត់ទៅកាន់តំបន់កម្សាន្តនានា ប្រិយមិត្តសុទ្ធតែអាចចែករំលែកនូវបទពិសោធន៍ របស់ខ្លួនបាន ហើយប្រិយមិត្តផ្ញើសំណេររបស់ខ្លួនឲ្យក្រុមការងារ ក្រុមការងារនឹងចុះផ្សាយដោយឥតគិតថ្លៃ ប៉ុន្ដែនឹងមានការត្រួតពិនិត្យលើអក្ខរាវិរុទ្ធ ខ្លឹមសារ ឲ្យបានត្រឹមត្រូវសិន ទើបក្រុមការងារចុះផ្សាយជូនបាន។ 

តើផ្ញើអត្ថបទបានតាមរយៈអ្វី? សារព័ត៌មានត្រយង ញូវស៍ មានបណ្ដាញសង្គមហ្វេសបុក ដែលមានផេកធំ គឺ Troryorng-ត្រយង និង Troryorng TV ប្រិយមិត្តគ្រាន់តែផ្ញើសំណេររបស់លោកអ្នកតាមប្រអប់សារ ក្រុមការងារនិងចាត់ចែងតាមការគួរ ទៅផ្នែកជំនាញ។ មួយទៀត ដោយសារតែ បណ្ដាញសង្គម តេឡេក្រាម កំពុងពេញនិយមផងនោះ ប្រិយមិត្ត គ្រាន់តែ Save លេខក្រុមការងារ នឹងលោតជាសមាជិកនៃក្រុមតេឡេក្រាម ហើយអាចផ្ញើសារមកក្រុមការងារតាមប្រព័ន្ធតេឡេក្រាម ដែលមានលេខ ដូចខាងក្រោមនេះ ៖ 

• ០១២ ៧៨៧ ៦៦៣

• ០១២ ៥៦៧ ៤៦៨

• ០៩៩ ៥៨៨ ៨៨០

Share.