Monday, September 25 Login

ក្នុង​ពានរង្វាន់​ជើង​ឯក​កម្រិត​ទ្វីប​អាស៊ី AFC Cup 2021 បាន​បន្ត​ស្វែង​រក​ឃើញ​ក្រុម​​ឆ្លង​ផុត​វគ្គ​ជម្រុះ​តាម​ពូល​ទៀត​ហើយ​គឺ​ក្រុម Nasaf របស់​អ៊ូបេគីស្ថាន ​ស្ថិត​ក្នុង​ពូល F ក្រោយ​ប្រកួត​ឈ្នះ​គ្រប់​ការ​​ប្រកួត​នៅ​ក្នុង​ពូល​ខ្លួន។

​ពូល F មាន​ក្រុម​ Nasaf របស់​អ៊ូបេគីស្ថាន, Altyn Asyrរបស់​ទួរមេនីស្ថាន, Khujand របស់​តាហ្ស៊ីគីស្ថាន និង Alay របស់​កៀហ្ស៊ីស៊ីស្ថាន។ ពូល​នេះ​ធ្វើ​នៅទីក្រុង Dushanbe ប្រទេស​តាហ្ស៊ីគីស្ថាន ប្រើប្រាស់​កីឡដ្ឋាន Pamir Stadium។

អត្ថបទពាក់ព័ន្ធ៖រក​ឃើញ​ក្រុម​១​មុន​គេ​មក​ពី​អាស៊ី​កណ្ដាល​​ឆ្លង​​ផុត​វគ្គ​ចែក​ពូល​ពាន AFC Cup 2021

ពានរង្វាន់ AFC Cup 2021 មាន​​១០ពូល​ មក​ពី​៥តំបន់​ផ្សេង​គ្នា អាស៊ីខាងកើត អាស៊ីខាងជើង អាស៊ីកណ្ដាល អាស៊ីខាងកើត និង​អាស៊ីអាគ្នេយ៍។ គិត​ត្រឹម​ពេល​នេះ​​បាន​បញ្ចប់​ការ​ប្រកួត​២​ពូល​ហើយ​ដោយ​ក្រុម​Ahal មក​ពី​ប្រទេស​ទួរមេនីស្ថាន ជា​​ជើង​ខ្លាំង​មក​ពី​ពូល E និង​ក្រុម​ក្រុម Nasaf របស់​អ៊ូបេគីស្ថាន ជា​ជើង​ខ្លាំង​​ក្នុង​ពូល F។

ចំណែក​ពូល ២​ពូល​ក្នុង​តំបន់​អាស៊ី​ខាង​លិច មាន​ពូល B , C ត្រូវ​បន្ត​ប្រកួត​នៅ​យប់​​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០២១ នេះ​នៅ​ទីក្រុងAmman ប្រទេស​​ហ្សកដានី៖
-ពូល B ម៉ោង​៨យប់ Tishreen (ស៊ីរី) ប៉ះ​ Kuwait SC (គុយវ៉ែត)
-ពូល C ម៉ោង​៨យប់ Al Salt (ហ្សកដានី) ប៉ះ​ Muharraq Club (បារ៉ែន)

Telegram-Troryorng
Share.

Leave A Reply