តារាចម្រៀង Original លោក អ៊ួន បឋម ហៅ សាយ គឺជាសិល្បករប្រកបដោយទេពកោសល្យ មួយរូបធ្លាប់បានសាងប្រវត្តិសាស្ត្ររត់ជុំវិញប្រទេសកម្ពុជាដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ប្រកបដោយជោគជ័យ បានបញ្ជាក់ពីមូលហេតុចាំបាច់មួយដែលសាមីខ្លួនលោកសុខចិត្តប្រើប្រាស់ស្លាកលេខឡានខេត្តហើយមិនប្រើស្លាកលេខភ្នំពេញ។
សូមចុចត្រង់នេះ៖ ស្រណោះ សែម សង្វាត ធ្លាក់ខ្លួនលក់ផ្លែឈើ ឧកញ៉ា ទ្រី ដាណា បញ្ចេញទឹកប្រាក់ឱ្យធ្វើដើមទុនភ្លាម

នៅក្នុងសំណេរមួយ សាយទើបតែបង្ហោះនៅលើគណនីរបស់ខ្លួន លោកបានចែករំលែកពីមូលហេតុដែលផ្លាកលេខឡានរបស់លោកប្រើប្រាស់លេខឡានខេត្តរតនគិរី មិនប្រើប្រាស់សាកលេខភ្នំពេញ ដែលផ្ដល់ភាពងាយស្រួលដល់ម្ចាស់ជាអ្នកប្រើប្រាស់ ងាយក្នុងការលក់ដូរថា លោកមានមោទកភាពក្នុងនាមជាអ្នកខេត្តរតនគិរីមួយរូប ហើយលោកក៏មិនខ្មាសគេដែរដែលជាប់ខ្សែជនជាតិដើមភាគតិចនោះ។ ត្រយងសូមដកស្រង់យកខ្លឹមសារទាំងស្រុងរបស់លោកមកបង្ហាញដូចខាងក្រោមនេះ៖
«Upgraded អាទុរេនត្រៀម Advanture រដូវវស្សានេះ។ មានគេសួរថា ម៉េចបានមិនដាក់ស្លាកលេខឡានភ្នំពេញ ស្រួលលក់ ហើយ ….etc តែខ្ញុំចង់និយាយថា ខ្ញុំមានមោទនភាព ដែលជាអ្នករតនគិរីម្នាក់ ហើយក៏មិនខ្មាសគេ ដែលកើតមកជាប់ខ្សែស្រឡាយជនជាតិដើមភាគតិច។ មិនសំខាន់យើងកើតនៅទីណា នៅក្នុងក្រុមគ្រួសារណានោះទេ អ្វីដែលសំខាន់គឺយើងត្រូវស្គាល់ខ្លួនឯង ចេះUpgrade ខ្លួនឯងជារឿយៗដើម្បីក្លាយខ្លួនទៅជា បុគ្គលដែលយើងចង់បាន ហើយតស៊ូធ្វើរឿងដែលយើងចង់ធ្វើឱ្យបានសម្រេច។ ចេះមោទនភាពលើស្រុកកំណើតរបស់ខ្លួនឯង និងចូលរួមកសាងសង្គមមួយដែលយើងចង់បាន។ upgrade yourself to become who you want to be and work hard to success your goal. #Proudtobewhoyouare #ProudtobeCambodian»

សំណេរខ្លីបង្កប់ដោយស្មារតីស្នេហាភូមិឋាននិងទីកំណើតរបស់ សាយ ចាក់ចំបេះដូងរបស់អ្នកគាំទ្រនិងអ្នកលេងបណ្ដាញសង្គមយ៉ាងខ្លាំងរហូតមានមតិចូលមក កោតសរសើរនិងគាំទ្រនូវការលើកឡើងរបស់តារាចម្រៀងរូបនេះយ៉ាងច្រើន។
«Pisey MG: ឡានលក់បានថ្លៃមិនអាស្រ័យស្លាកលេខ មនុស្សមានតម្លៃក៏មិនប្រកាន់ជាតិសាសន៍ រូបរាង្គ»
«Proud to be born in this green land (មានមោទកភាពដែលបានកើតលើទឹកដីពណ៌បៃតងនេះ»
«Dy Smile: ខ្ញុំធ្លាប់នៅទីនោះស្រលាញ់ទឹកចិត្តបងប្អូននៅទីនោះណាស់»
រំលឹកឡើងវិញ លោក អ៊ួន បឋម ហៅសាយបានចាប់ផ្ដើមស្ម័គ្រចិត្តរត់ជុំវិញប្រទេសកម្ពុជា ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរក្រោមឈ្មោះកម្មវិធី «រត់ដើម្បីមនុស្សធម៌ជាមួយសាយ» ដោយចាប់ផ្តើមបេសកកម្មរត់របស់ខ្លួនពីចំណុចសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ហូតដល់ថ្ងៃទី១០ ខែ មករា ឆ្នាំ ២០២០ សរុបលោករត់បានចម្ងាយ ២,៤០៨គ.ម ឆ្លងកាត់ចំនួន ២១ ខេត្តក្រុង ជុំវិញប្រទេសកម្ពុជាប្រើរយៈពេល ៩៧ ថ្ងៃ ប្រមូលបានថវិកាចំនួន ៤៧ម៉ឺនដុល្លារអាមេរិក៕
