បុរសជនជាតិអាឡឺម៉ង់អាយុ ៦២ ឆ្នាំមានឈ្មោះ Rolf Buchholz ជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រ ដែលមានការចោះរន្ធក្រវិលនៅលើដងខ្លួនច្រើនជាងគេនៅលើពិភព រហូតដល់លោកអាចបំបែកកំណត់ត្រា Guinness World Records។

លោក Rolf Buchholz ត្រូវបានគេទទួលស្គាល់ថា ជាអ្នកចោះរន្ធក្រវិលនៅលើប្រដាប់ភេទច្រើនជាងគេបំផុត ដែលអាចឈ្នះមនុស្ស ៥១៦ នាក់និយមចោះរន្ធក្រវិល និង ២៧៨ នាក់មានជាការចោះរន្ធក្រវិលលើប្រដាប់ភេទ។

តាមរបាយការណ៍ Guinness World Records បញ្ជាក់ថា លោក Buchholz ជាបុរសដែលបានចោះរន្ធក្រវិលដងខ្លួនច្រើនបំផុតក្នុងឆ្នាំ ២០១០ មុនពេលដែលលោកត្រូវបានបញ្ជាក់ដោយកំណត់ត្រាពិភពលោក Guinness ក្នុងឆ្នាំ២០១២ ហើយរហូតមកដល់បច្ចុប្បន្ននេះគ្មាននរណាម្នាក់អាចទម្លាក់តំណែងនេះបានទេ។

លោក Buchholz បានសារភាពថា ការផ្សាំគ្រាប់ដែកជាមួយនឹងស្បែក គឺមានផលវិបាកខ្លះដែរ និងត្រូវការពេលវេលាសម្រាប់ថែទាំ ដោយសារគ្រាប់ក្រវិលខ្លះ អាចបង្កឱ្យកើតជំងឺដល់ស្បែកក៏មាន។ លោក Busholz បាននិយាយបន្ថែមថា ទោះបីជាលោកបានទម្លុះស្បែកដាំគ្រាប់ក្រវិលជាច្រើនកន្លែងនៅលើរាងកាយក៏ដោយ ប៉ុន្តែជីវិតស្នេហា និងការរួមភេទ គឺលោកមិនដែលមានបញ្ហានោះទេ។

លោកបន្តថា ទោះបីជាលោកចូលចិត្ត និងទទួលបានការកោតសរសើរពីមនុស្សច្រើនក៏ពិតមែន ប៉ុន្តែមែនទែនទៅលោកមិនដែលគិតចង់បង្កើតកំណត់ត្រាពិភពលោកនោះទេ។ លោក​មិន​បាន​ធ្វើ​វា​ដើម្បី​កត់ត្រា​ប្រវត្តិសាស្ត្រ​អ្វីដែរ។ លោកគ្រាន់តែចង់​បាន​ការ​កែប្រែ​រាង​កាយ​ជា​រឿង​ដ៏​ស្រស់​ស្អាតរបស់លោក ទៅតាមអ្វីដែលលោកចង់បានតែប៉ុណ្ណោះ។

ប្រភព៖ Khaosod

អត្ថបទពេញនិយម៖

បៃហ្វឺន​ ​លួច​ស្រលាញ់​តួ​ប្រុស​ «Train To Busan» ដល់​ថ្នាក់ហ៊ាន​​ផ្ញើ​សារ ​Private សារភាព​ស្នេហ៍​

ក្រោយ​បញ្ចប់​ការ​សម្រប​សម្រួល​ឱ្យ​ នាយប្រុញ​ ស្រាប់​តែ​មេ​ក្រុម​ដឹក​នាំ​ថត​បង្ហោះ​សារបាក់ទឹកចិត្ត និងថា​ខ្លួន​ធ្លាក់​ដល់​ចំណុច​​សូន្យ​

ចន អេឡិចសូរ៉ា គឺជា​តារា​ខ្មែរទីមួយ​​បាន​ឡើង​និង​ចុះ​ភ្នំ​ឱរ៉ាល់​​កម្ពស់​១៨១៣ម៉ែត្រ​ ក្នុង​ពេល​ត្រឹម​មួយ​ថ្ងៃ​!​​

Telegram-Troryorng
Share.