
អ្នកចាំទី Neil Etheridge កំពុងប្រកបអាជីពនៅក្លិប Birmingham City ក្នុងពានរង្វាន់លីគលំដាប់ទី២ប្រទេសអង់គ្លេស ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីន កោះហៅមកចូលរួមក្នុងក្រុមជម្រើសជាតិដើម្បីហ្វឹកហាត់ត្រៀមប្រកួតមិត្តភាព និងបន្តចូលរួមប្រកួតផ្លូវការក្នុងវគ្គជម្រុះជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក 2022 FIFA World Cup និងវគ្គជម្រុះជើងឯកប្រចាំទ្វីប 2023 AFC Asian Cup ក្នុងពូល A ដែលធ្វើឡើងនៅទីក្រុង Suzhou ប្រទេសចិន។

អត្ថបទពាក់ព័ន្ធ៖ជម្រុះ World Cup៖ ពូល C កម្ពុជា,អ៊ីរ៉ាក់,អ៊ីរ៉ង់,បារ៉ែននិងហុងកុង នឹងប្រកួតនៅប្រទេសបារ៉ែន
លោក Scott Cooper គ្រូបង្វឹកបានដឹកនាំកីឡាករក្នុងស្រុក និងកីឡាករដែលប្រកបអាជីពនៅក្រៅប្រទេសនានា ទៅជួបគ្នានៅប្រទេសកាតារ កាលថ្ងៃទី២០ខែឧសភា ឆ្នាំ២០២១ ម្សិលមិញដើម្បីប្រមូលផ្ដុំហ្វឹកហាត់និងប្រកួតមិត្តភាពជាមួយក្រុមស៊ីរី និងប៉ាឡេស្ទីន ប៉ុន្តែមិនទាន់កំណត់កាលបរិច្ឆេទច្បាស់លាស់។

ហ្វីលីពីន ស្ថិតក្នុងពូល A ក្នុងវគ្គជម្រុះ 2022 FIFA World Cup ជាមួយក្រុមស៊ីរី, ចិន, ម៉ាល់ឌីវ និងហ្គាម។ ប្រកួតដែលសេសសល់ក្នុងពូលនេះ ធ្វើឡើងនៅប្រទេសចិន។ ឆ្លងកាត់ប្រកួត៥លើកក្នុងពូលមកនេះ ហ្វីលីពីន ឈ្នះបាន២លើក ស្មើគ្នា១លើក និងចាញ់២លើកមាន៧ពិន្ទុក្នុងដៃ។ ប្រកួតដែលនៅសេសសល់ហ្វីលពីន ត្រូវជួបហ្គាម នៅថ្ងៃទី៣ ខែមិថុនា ហើយបន្តជួបម្ចាស់ផ្ទះចិន នៅថ្ងៃទី៩ ខែមិថុនា និង ចុងក្រោយជួបក្រុមម៉ាល់ឌីវ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២១៕
*ព័ត៌មានពីវគ្គជម្រុះ World Cup សូមចុចអានទីនេះ…
