លោក Rolf Buchholz ត្រូវបានគេស្គាល់ថា ជាបុរសដែលមានវ័យ ៦២ ឆ្នាំ ជនជាតិអាឡឺម៉ង់ ដោយលោកអ្នកបំបែកកំណត់ត្រា Guinness World Records តាមរយៈការចោះរន្ធក្រវិលនៅលើដងខ្លួនច្រើនជាងគេនៅលើពិភព រួមទាំងតំបន់ប្រដាប់ភេទផងដែរ។

លោកបានក្លាយជាបុរសដែលចារនៅក្នុងកំណត់ត្រាពិភពលោក Guinness​ World តាំងពីឆ្នាំ ២០១២ ប៉ុន្តែរហូតមកទល់ពេលនេះ នៅមិនទាន់មានអ្នកណាអាចជំនួសតំណែងលោកបាននៅឡើយទេ។

លោក Buchholz បានសារភាពថា ការផ្សាំគ្រាប់ដែកជាមួយនឹងស្បែក គឺមានផលវិបាកខ្លះដែរ និងត្រូវការពេលវេលាសម្រាប់ថែទាំ ដោយសារគ្រាប់ក្រវិលខ្លះ អាចបង្កឱ្យកើតជំងឺដល់ស្បែកក៏មាន។ លោក Busholz បាននិយាយបន្ថែមថា ទោះបីជាលោកបានទម្លុះស្បែកដាំគ្រាប់ក្រវិលជាច្រើនកន្លែងនៅលើរាងកាយក៏ដោយ ប៉ុន្តែជីវិតស្នេហា និងការរួមភេទ គឺលោកមិនដែលមានបញ្ហារឿងនោះទេ។

ដោយឡែក Buchholz បានលើកឡើងថា លោកបានចោះរន្ធក្រវិលនៅលើតំបន់ប្រដាប់ភេទរបស់លោកចំនួន ២៧៨ គ្រាប់រួចមកហើយ និងចោះលោកដំបូងកាលពីលោកមានវ័យ ៤០ឆ្នាំ។ លោកថា «វាមិនមែនជាបញ្ហាទាល់តែសោះ ខ្ញុំបានចោះវាយូរមកហើយ ប្រសិនបើមានបញ្ហា ខ្ញុំនឹងដោះវាចោលយូរបាត់ហើយ»។

បើទោះបីជា Rolf Buchholz ជាម្ចាស់ឯកត្តកម្មពិភពលោកក៏ពិតមែន ក៏ប៉ុន្តែលោកក៏បានរងពាក្យប្រមាថជាច្រើនពីអ្នកដទៃ ជាការជេរប្រមាថថា ជា«បុរសអារក្ស» ឬជា «ធ្មប់» ៕

សូមចុចអាន៖ បុរស​ចោះ​ក្រវិល​ពេញ​ប្រដាប់​ភេទ​ គ្មាន​អ្នក​អាច​បំបែក​កំណត់ត្រា​ Guinness​ World​ Records ​ពី​លោក​បាន​ទេ​

អត្ថបទពេញនិយម៖

បៃហ្វឺន​ ​លួច​ស្រលាញ់​តួ​ប្រុស​ «Train To Busan» ដល់​ថ្នាក់ហ៊ាន​​ផ្ញើ​សារ ​Private សារភាព​ស្នេហ៍​

ក្រោយ​បញ្ចប់​ការ​សម្រប​សម្រួល​ឱ្យ​ នាយប្រុញ​ ស្រាប់​តែ​មេ​ក្រុម​ដឹក​នាំ​ថត​បង្ហោះ​សារបាក់ទឹកចិត្ត និងថា​ខ្លួន​ធ្លាក់​ដល់​ចំណុច​​សូន្យ​

ចន អេឡិចសូរ៉ា គឺជា​តារា​ខ្មែរទីមួយ​​បាន​ឡើង​និង​ចុះ​ភ្នំ​ឱរ៉ាល់​​កម្ពស់​១៨១៣ម៉ែត្រ​ ក្នុង​ពេល​ត្រឹម​មួយ​ថ្ងៃ​!​​

Share.