គេចាំបានថា រឿងអាស្រូវរបស់លោកឧកញ៉ា ហេង សៀ បំពានលើកញ្ញា មាន ពេជ្ររីតា បានកើតឡើងឡើងក្នុងរថយន្តមួយគ្រឿងដោយតារាស្រីរូបនេះបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច បានចោទថា លោកឧកញ៉ា ហេង សៀ បានប៉ុនប៉ងរំលោភសេពសន្ថវៈមកលើរូបនាងក្នុងរថយន្តតែម្តង។ ហេតុការណ៍​នេះ​កើត​ឡើង​កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។

សូមចុចអាន៖  ផ្ទុះ​​កាន់​តែ​ធំ​!​ ​ផ្អើលតារា​ល្បី​ៗចេញ​តវ៉ា​ឱ្យ​ដោះ​លែង​​ ​យូប៊ិ​ ​ករណី​​លួច​ទូរស័ព្ទ​និង​បង្កហិង្សា!

ដំបូងឡើយ​ មាន ​ពេជ្ររីតា​ ត្រូវ​ឧកញ៉ា​មាន​ទ្រព្យ​ខាង​លើ​ចោទ​ប្រកាន់​ថា​លួចទ្រព្យ​និង​បង្ក​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស​ រហូត​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន​ និង​បញ្ជូន​ខ្លួន​ទៅឃុំឃាំង​។ យ៉ាងណាមិញ បន្ទាប់​ពី​បណ្ដឹង​បក​របស់​កញ្ញា​ ​មាន ពេជ្ររីតា ​ទៅ​លើ​ឧកញ៉ា​ ​ហេង សៀ​ ​ពី​បទ​ ​«​ប៉ុនប៉ង​រំលោភ​សេព​សន្ថវ:​​»​ ​ក្នុង​រថយន្ត​ ​ត្រូវ​បាន​ផ្សព្វផ្សាយ​និង​មាន​ការ​ចែក​រំលែក​លើ​បណ្ដាញ​សង្គម​​ ភ្លាមៗនោះ ​លោក​ ​គី តិច​ ​ប្រធាន​ក្រុម​មេធាវី​រាជរដ្ឋាភិបាល​ ​និង​ ជា​ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេជោបាន​លូក​ដៃ​ចូល​ជួយ​ និង​ ​ស្រាវជ្រាវ​ ​លើ​ករណី​បណ្ដឹង​របស់​កញ្ញា​ ​មាន​ ​ពេជ្ររីតា​ ជា​តារា​សម្ដែង​ ​តារាម៉ូដែល​ ​និង​ ​ជា​ពិធីការិនី​របស់​ទូរទស្សន៍​ ​MYTV​ ដើម្បីស្វែងរកពន្លឺយុត្តិធម៌។

សូមចុចអាន៖ មាន​សង្ឃឹម​ហើយ​!​​ ​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេជោ​​​ចាប់ផ្ដើម​ស្រាវជ្រាវ​លើ​ករណី​បណ្ដឹង​​កញ្ញា​ ​មាន​ ពេជ្រ​រីតា​!​

រឿង​រ៉ាវ​កក្រើក​ប្រទេស​នេះ​ ត្រូវ​បាន​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ សម្ដេច​តេជោ​ នាយក​រដ្ឋ​មន្ត្រី​ រំលឹក​ឡើង​វិញនៅ​ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១ នៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍សង្កត់ធ្ងន់ថា ករណីនេះក្មេងស្រីនឹងរងភាពអយុត្តិធម៌ និងជាប់ពន្ធនាគារដល់ពេលនេះ ប្រសិនបើគ្មានការអន្តរាគមន៍ទាន់ពេលវេលារបស់សម្តេចទេនោះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ប្រសិនបើបញ្ហានេះ គ្រាន់តែ”ស្រីញីប្រុសឈ្មោល” ខ្ញុំគ្មានការចាំបាច់ដើម្បីធ្វើអន្តរាគមន៍ទេ ប៉ុន្តែបញ្ហាវាស្ថិតនៅលើអំពើអយុត្តិធម៌ ក្មេងស្រីជានិស្សិត(ពេលនោះ)កំពុងជាប់នៅក្នុងមន្ទីរឃុំឃាំង ក្រោមអន្តរាគមន៍របស់ឧកញ៉ា៤-៥នាក់ឯនោះ តើខ្ញុំឱ្យខ្ញុំនៅស្ងៀមទេរឿងនេះ ខ្ញុំមិនមែនតិរច្ឆានទេ បើអ្នកជាតិរច្ឆានធ្វើតិរច្ឆានខ្លួនឯងចុះ ប៉ុន្តែក្នុងឋានៈជានាយករដ្ឋមន្រ្តី ខ្ញុំត្រូវតែមានការទទួលខុសត្រូវ ដើម្បីយុត្តិធម៌សម្រាប់ពលរដ្ឋរបស់ខ្លួន ដែលត្រូវគេបំពាន»។

សម្តេចបានបញ្ជាក់បន្ថែមថា «បន្ទាប់ទៅ កូនប្រសាររបស់ឧកញ៉ានេះ បានទិញដល់មេធាវីខ្ញុំទៅទៀត (មេធាវីខ្ញុំរាយការណ៍ឱ្យ) ដោយគេលើកឡើងថា នាយករដ្ឋមន្រ្តីនៅខាងឧកញ៉ាហើយ សារសំឡេងឆ្លើយឆ្លងទាំងប៉ុន្មាន គេបាញ់ Forward ជូនគ្នាទៅវិញទៅមក ហើយទីចុងបំផុតយើងបញ្ជាក់បានថា ខ្ញុំត្រូវឱ្យមេធាវីរបស់ខ្ញុំ ទៅធ្វើការធានាឱ្យ និស្សិតជានារីនៅក្រៅឃុំ»។ «បើខ្ញុំមិនអន្តរាគមន៍ ពេលនេះម៉ោងនេះ ចៅស្រីនោះកំពុងស្ថិតនៅក្នុងគុកនៅឡើយទេ សូមកុំច្រឡំ មានឧកញ៉ា ៥រូប បានចូលរួមព្រឹត្តិការណ៍នេះ ខ្ញុំមិនតិរច្ឆានដូចអ្នក អ្នកកុំអញ្ជើញខ្ញុំទៅធ្វើតិរច្ឆាន ខ្ញុំមិនទៅទេ ខ្ញុំដឹងរឿងខុស រឿងត្រូវ»។

ជាចុងក្រោយ សម្ដេចបានបញ្ជាក់ច្បាស់ៗថា «អាងតែមានលុយទៅបំពាន ដល់ចុងក្រោយខាងស្រីក៏មិនចង់មានរឿង ខាងប្រុសក៏មិនចង់មានរឿង ខាងប្រុសឧកញ៉ាក៏បានសារភាព ឧកញ៉ានេះបំពានហើយ លើកទៀតថា និស្សិតនេះជាស្រីរបស់ខ្លួនធ្លាប់ដេកធ្លាប់អីៗជាមួយគ្នាដែលបំពានថែមមួយរឿងទៀត ហើយទារលុយមិនបានទើបបានចាក់។ ក្រោយមកសារភាព ហើយស្នើសុំដោះស្រាយនៅខាងក្រៅ ខាងស្រីក៏មិនចង់ខូចឈ្មោះ ខាងប្រុសឧកញ្ញាក៏មិនចង់ខូចឈ្មោះ ទៅដោះស្រាយស្ងាត់ស្ងៀមទៅ»៕

Share.