
កីឡាការិនីតេក្វាន់ដូខ្មែរ-អាមេរិក Cassie Tubbs ត្រូវជួបកីឡាការិនីZoya Sabir របស់ប្រទេសប៉ាគីស្ថាន វគ្គជម្រុះកីឡាអូឡាំពិកTokyo 2020 Olympic Gamesដែលធ្វើឡើងនៅទីក្រុង Amman ប្រទេសហ្សកដានី ក្នុងព្រឹត្តិការណ៍ «Asian Qualification Tournament» នៅថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១ នេះ។

ភាគីកម្ពុជា បានបញ្ជូនអត្តពលិក២រូបទៅចូលរួមប្រកួត ក្រោមការដឹកនាំពីសំណាក់លោក ឆយ យ៉ុងសុក ជាគ្រូបង្វឹក លោកគ្រូ Tubbs Gregory Allan ជាគ្រូជំនួយ។ ចំពោះកីឡាករ វ៉ា មិថុនា ធ្លាក់ចេញពីវគ្គជម្រុះនេះ ដោយរង់ចាំអ៊ុតមើលលទ្ធផលរបស់កីឡាការិនី Cassie Tubbs ម្ដង។
អត្ថបទពាក់ព័ន្ធ៖សោកស្ដាយ! កីឡាករតេក្វាន់ដូ វ៉ា មិថុនា ធ្លាក់ចេញពីជម្រុះអូឡាំពិក
ប្រកួតក្នុងវិញ្ញាសារ-៥៧គីឡូក្រាម កីឡាការិនីមកពី១៤ប្រទេសចូលរួមប្រកួតជម្រុះបឋម ដោយក្នុងនោះក្រៅពីកីឡាករ Zoya Sabir (ប៉ាគីស្ថាន) ជួប Cassie Tubbs (កម្ពុជា) មាន៥គូទៀតដូចជា៖
-Law Sin Yi (ហុងកុង) ប៉ះ Nahid Kiani (អ៊ីរ៉ង់)
-Natali Hamaidi (ហ្សកដានី) ប៉ះ Layan Jaber (ប៉ាឡេស្ទីន)
-Pauline Lopez (ហ្វីលីពីន ) ប៉ះ Aya Al-Jarayhe (ស៊ីរី)
-Dunya Abutaleb (កាហ្សាស្ថាន) ប៉ះ Laetitia Aoun (លីប៉ង់)
-Trần Thị Ánh Tuyết (វៀតណាម) ប៉ះ Jennifer Lay (ទីម័រខាងកើត)
ចំណែកកីឡាការិនី Phannapa Harnsujin (ថៃ) និងកីឡាការិនី Lo Chia-ling (តៃវ៉ាន់) ឡើងទៅឈរចាំនៅវគ្គ៨ក្រុមចុងក្រោយមុន៕
