នៅយប់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២២នេះ នាយ ធុង ប៉េត្រូ បានចេញមុខ Live នៅលើហ្វេសប៊ុករបស់ខ្លួន បកស្រាយឱ្យមហាជនបានដឹងពីដំណើរដើមទងរបស់កុងត្រាក្រដាស់ស និងកិច្ចការងារមួយចំនួន ដែលកន្លងមកនាយបានធ្វើការងារឱ្យលោកឧកញ៉ា អុច សម្បត្តិ។

បន្ទាប់ពីឃើញការផ្សាយព័ត៌មានថា លោកឧកញ៉ា អុច សម្បត្តិ មិនសុខចិត្តបើនាយ ប៉េត្រូ មិនចេញមុខសុំទោសលោកដើម្បីបញ្ជាក់ភាពស្អាតស្អំឱ្យលោកទេនោះ ហើយលោកឧកញ៉ាព្រមាននឹងចាត់ការតាមវិធានការច្បាប់ទៀតសោត ភ្លាមៗនោះ ប៉េត្រូ ក៏ស្រាប់តែប្រតិកម្មវិញ ហើយអះអាងថា ខ្លួនដាច់ខាតគឺមិនសុំទោសលោកឧកញ៉ា ឱ្យក្បត់នឹងឧត្តមគិតិខ្លួនឯងទេ ដែលនោះចាត់ទុកថា ជាការបោកប្រាប់មហាជន ឬជារឿងទាមទាររក Views។

នៅក្នុងវីដេអូ Live បកស្រាយ នាយ ប៉េត្រូ បានលើកឡើងពីកុងត្រាក្រដាស់សថា លោកឧកញ៉ាបានសន្យាថានឹងធ្វើកុងត្រាការងារឱ្យ នាយ ប៉េត្រូ រយៈពេល១ឆ្នាំ ប៉ុន្ដែជាលិទ្ធគឺ នាយ ប៉េត្រូ ទទួលបានតែក្រដាស់សមួយសន្លឹកដែលគ្មានលាយលក្ខអក្សរ។ នាយ ប៉េត្រូ អះអាងទៀតថា រយៈពេល ១ឆ្នាំនោះ នាយត្រូវរងចាំការងារយ៉ាងខកខាត ព្រោះលោកឧកញ៉ាមិនបានបញ្ជាក់និងចាត់ចែងពីការងារច្បាស់លាស់ ព្រមទាំងមិនមានប្រាក់កក់ដើម្បីយកទៅចាត់ចែងក្នុងការថតសោះឡើយ។ ប៉េត្រូ បានដាក់សំណួរឱ្យមហាជនពិចារណាថា បើគ្មានការងារច្បាស់លាស់ និងគ្មានប្រាក់កក់ តើឱ្យនាយចាត់ចែងហៅតួមកថតឱ្យលោកឧកញ៉ាដោយរបៀបម៉េច?

បន្តមកទៀត នាយ ប៉េត្រូ បានរៀបរាប់ប្រាប់មហាជនទៀតថា ក្រោយការដែលខ្លួនបានបង្ហោះទម្លាយពីរឿងវ៉ាវការងាររវាងខ្លួននិងលោកឧកញ៉ានៅលើបណ្ដាញសង្គមហ្វេសប៊ុកហើយនោះ ប៉ុន្មានថ្ងៃក្រោយមកលោកឧកញ៉ាក៏បានហៅខ្លួនទៅជួប រួចសម្របសម្រួលគ្នាដោយសន្តិវិធី។ បន្ទាប់ពីបានជួបគ្នាហើយ នាយប៉េត្រូ ថាខ្លួនបានចេញវីដេអូប្រាប់មហាជនថា ខ្លួនបានសម្របសម្រួលឃជាមួយលោកឧកញ៉ា អុច សម្បត្តិ ដោយសន្តិវិធីចប់សព្វគ្រប់ និងប្រាប់កុំឱ្យមហាជនមានការភ័ន្តច្រឡំបន្តទៀត ព្រោះរឿងនាយ និងលោកឧកញ៉ា កើតឡើងដោយការយល់ខុស ចាំការងារពីគ្នា ចាំទៅចាំមក ទើបបានជានាយបញ្ជាក់ប្រាប់មហាជនថា កំហុសក៏មកពីនាយដូចគ្នាដែរ។

លុះមកដល់ព្រឹកថ្ងៃទី ៥ ខែឧសភានេះ មានព័ត៌មានលេចឡើងថា លោកឧកញ៉ា អុច សម្បត្តិ កើតក្ដីមិនសុខចិត្ត និងទុករយៈពេលឱ្យនាយ ប៉េត្រូ ១០ថ្ងៃ ក្នុងការចេញមុខសុំទោសលោកឧកញ៉ាជាសាធារណៈ។ ស្របពេលកំពុង Live បកស្រាយនោះ នាយ ប៉េត្រូ បានលើកឡើងថា តើឱ្យនាយសុំទោសលោកឧកញ៉ារឿងអ្វី? ព្រោះកន្លងអ្វីដែលនាយបានប្រាប់មហាជនគឺជារឿងពិត ប្រសិនបើនាយចេញការសុំទោសលោកឧកញ៉ានោះ មិនស្មើនាយបោកប្រាស់មហាជន ក្លែងធ្វើជាឈ្លោះគ្នាដើម្បីទាមទារ Views។

ចុងក្រោយ នាយ ប៉េត្រូ សម្រក់ទឹកភ្នែក ប្រាប់មហាជនថា ដាច់ខាតមិនចេញការសុំទោសលោកឧកញ៉ាឱ្យក្បត់ឧត្តមគិតិខ្លួនឯងនោះទេ។ នាយថា ខ្លួនជាជនរងគ្រោះ រងភាពអយុត្តិធម៍ ហើយខ្លួនមិនសុំទោសលោកឧកញ៉ានេះទេ ព្រោះខ្លួនមិនបានកុហកមហាជន ឬក៏ក្លែងជាឈ្លោះគ្នាដើម្បី Views ទេ។ នាយថា នឹងរង់ចាំពន្លឺយុត្តិធម៍ ហើយហ៊ានប្រឈមជាមួយផ្លូវច្បាប់គ្រប់យ៉ាង៕

ដើម្បីកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អត្ថបទទាក់ទង៖

នាយ​ប៉េត្រូ​ បោះ​សម្ដី​តប​វិញ​ ដាច់​ខាត​មិន​ក្បត់​ឧត្តម​គតិ​ខ្លួន​ឯង​ សុំទោស​លោក​ឧកញ៉ា​ និង​បោក​មហាជន​

ឧកញ៉ា​ អុច​ សម្បត្តិ​ ព្រមាន​នឹង​ប្រើ​ផ្លូវ​ច្បាប់​ចំពោះ​តារា​ TikTok​ ធុងប៉េត្រូ​ ក្រោយ​ផ្ទុះ​ដំណឹង​ថត​មិន​បាន​លុយ​ និង​កុង​ត្រា​ខ្យល់​

មហាជន​ហួស​ចិត្ត​ពេល​ដឹង​នាយ ប្រុញ​​ ថត​អត់​បាន​លុយ​មួយ​រៀល​ ចំណែក​នាយ​ ប៉េត្រូ ក៏​ចេញ​មក​ទម្លាយ​រឿង​ឈឺចាប់​ដែរ​ថា​…​

Share.