អាមេរិក – ក្រោយ​ពេល​​តារា​សម្ដែង​ Amber Heard ​ឡើង​ផ្ដល់​ចម្លើយ​នៅ​ក្នុង​តុលការ​ក្នុង​រឿង​ក្ដី​​នាង​ត្រូវ​អតីតស្វាមី​ Johnny Depp ប្ដឹង​ពី​បទ​ប្រមាថ​កាល​ពី​ថ្ងៃ​ទី​៤​ ឧសភា ឆ្នាំ​២០២២ ដោយ​សារ​​នាង​បាន​និយាយ​ពី​​រឿង​ធ្វើ​បាប​រាង​កាយ​និង​ផ្លូវ​ចិត្ត​ក្នុង​ទស្សនាវដ្ដី​ The Washington Post ទោះ​ជា​មិន​បាន​បញ្ចេញ​ឈ្មោះ​ភាគី​ខាង​ប្រុស​ក្ដី​។

ថ្មីៗ​នេះ​ Hashtag #AmberHeardIsALiar, #JusticeForJohnnyDepp រួម​ទាំង​ Keyword Watching Amber Heard កំពុង​តែ​ជាប់​ Top Trend Twitter លំដាប់ពិភពលោក​ ព្រោះ​មនុស្ស​ជា​ច្រើន​មិន​ជឿ​លើ​ពាក្យ​សម្ដី​ដែល​នាង​ឆ្លើយ​នៅ​តុលាការ​ រួម​ទាំង​អាកប្បកិរិយា​នានារបស់​នាង​ខណៈ​ផ្ដល់ចម្លើយ​នោះ​។

ជំហាន​ដំបូង​ដែល​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​និង​សង្កេត​ឃើញ​នោះ​គឺ​ «Amber Heard» បាន​និយាយដល់​ឈ្មោះ​ «Johny Depp» ដោយ​ឈ្មោះ​គ្មាន​ត្រកូល​ខណៈ​ដែល​ខាង​ប្រុស​ពេល​ឡើង​ផ្ដល់​ចម្លើយ​កាល​ពី​សប្ដាហ៍​មុន​ពេល​និយាយ​ដល់​ Amber បាន​លើក​ឡើង​យ៉ាង​សុភាព​ Ms. Heard ឬ​ «អ្នក​នាង​ Heard» រាល់​ពេល​ដែល​និយាយ​ដល់​ឈ្មោះ​អតីត​ភរិយា​។

រឿង​ដែល​សាធារណជន​ចាប់​អារម្មណ៍​មួយ​ទៀត​នោះ​គឺ​ Amber ព្យាយាម​តាម​សម្លឹង​ភ្នែក​និង​មើល​រាល់​សកម្មភាព​របស់​ Johnny ជានិច្ច​ ខណៈ​ដែល​ភាគី​ខាង​ប្រុស​មិន​បាន​ងើប​មុខ​មើល​ទៅ​ខាង​ស្រី​សូម្បី​តែម្ដង​ ខណៈ​ដែល​ទង្វើ​របស់​ Amber ត្រូវ​អ្នក​លេង​អ៊ិនធឺណិតបង្ហាញ​ថា​ជា​មនុស្ស​ដែល​បង្កអំពើ​ហិង្សា​ ឬ Abuser មិនមែន​ជា​អាកប្ប​កិ​រិយា​របស់​ជន​រងគ្រោះ​ដូច​ជា​ Johnny Depp នោះ​ឡើយ​។

ការ​ផ្ដល់​ចម្លើយ​ដែល​ផ្ទុយ​ស្រទះ​ទៅ​នឹង​ការពិត​ជាច្រើន​យ៉ាង​បាន​ធ្វើ​​ឱ្យ​អ្នក​លេង​អ៊ិនធឺណិត​នាំ​គ្នា​ដាក់​ Hashtag «Amber Heard» កំពុង​ធ្វើ​មុខ​​ស្ងួត​និយាយ​ពាក្យ​កុហក​ ប៉ុន្តែ​ការ​សម្ដែង​របស់​នាង​មិន​ស័ក្តិសម​ឥត​ខ្ចោះ​ ខណៈ​ដែល​ពួក​គេ​ក៏​សរសើរ​ចំពោះ​ «Johnny Depp» ដែល​អត់​ទ្រាំ​ស្ដាប់​ពាក្យ​កុហក​នេះ​រហូត​ដល់​ចប់​បាន​។ នៅខាង​ក្រៅ​តុលាការ​ ក្រុម​អ្នក​គាំទ្រ​ដែល​ស្រលាញ់​ចូលចិត្ត​តារា​សម្ដែង​ «Johnny Depp» នៅ​តែ​មក​ប្រមូល​ផ្ដុំ​គ្នា​ផ្ដល់​​កម្លាំង​ចិត្ត​ទាំង​ទៅ​ទាំងមក​ តាំង​តែ​ពី​ថ្ងៃ​ចាប់​ផ្ដើម​ការ​ពិចារណាក្ដី​មក​ម្ល៉េះ៕

អត្ថបទទាក់ទង Amber Heard៖

Share.