វគ្គជម្រុះកីឡាអូឡាំពិកTokyo 2020 Olympic Games ប្រចាំទ្វីបអាស៊ី ធ្វើឡើងនៅទីក្រុង Amman ប្រទេសហ្សកដានី ក្នុងព្រឹត្តិការណ៍ «2021 Asian Taekwondo Olympic Qualification Tournament» បានរៀបចំពីថ្ងៃទី២១ ដល់២២ ខែឧសភា ឆ្នាំ២០២១ ខណៈអត្តពលិកចំនួន១៦រូប ដែលជាអ្នកឈ្នះក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទាំង៨ វិញ្ញាសាទទួលបានកៅអីទៅប្រទេសជប៉ុន។
ផ្នែកបុរស៖
វិញ្ញាសា-៥៨គីឡូក្រាម
-Ramnarong Sawekwiharee (ថៃ)
-Kurt Barbosa (ហ្វីលីពីន)
វិញ្ញាសា-៦៨គីឡូក្រាម
-Huang Yu-jen (តៃវ៉ាន់)
-Ulugbek Rashitov (អ៊ូបេគីស្ថាន)
វិញ្ញាសា-៨០គីឡូក្រាម
-Saleh Al-Sharabaty (ហ្សកដានី)
-Liu Wei-ting (តៃវ៉ាន់)
វិញ្ញាសា+៨០គីឡូក្រាម
-Ruslan Zhaparov (កាហ្សាក់ស្ថាន)
-Sun Hongyi (ចិន)

អត្ថបទពាក់ព័ន្ធ៖សោកស្ដាយ! កីឡាការិនីខ្មែរ-អាមេរិក Cassie Tubbs ចាញ់ម្ចាស់ផ្ទះ ក្នុងវគ្គជម្រុះអូឡាំពិក
ផ្នែកនារី៖
វិញ្ញាសា-៤៩គីឡូក្រាម
-Trương Thị Kim Tuyến (វៀតណាម)
-Su Po-ya (តៃវ៉ាន់)
វិញ្ញាសា-៥៧គីឡូក្រាម
-Nahid Kiani (អ៊ីរ៉ង់)
-Lo Chia-ling (តៃវ៉ាន់)
វិញ្ញាសា-៦៧គីឡូក្រាម
-Julyana Al-Sadeq (ហ្សកដានី)
-Nigora Tursunkulova (អ៊ូបេគីស្ថាន)
វិញ្ញាសា_៦៧គីឡូក្រាម
-Cansel Deniz (កាហ្សាក់ស្ថាន)
-Svetlana Osipova (អ៊ូបេគីស្ថាន)
ភាគីកម្ពុជា បានបញ្ជូនអត្តពលិក២រូបទៅចូលរួមប្រកួត ក្រោមការដឹកនាំពីសំណាក់លោក ឆយ យ៉ុងសុក ជាគ្រូបង្វឹក លោកគ្រូ Tubbs Gregory Allan ជាគ្រូជំនួយ ខណៈកីឡាករ វ៉ា មិថុនា ប្រកួតក្នុងវិញ្ញាសា-៨០គីឡូក្រាម តែបានប្រកួតចាញ់កីឡាករ Liu Wei-ting របស់ក្រុមតៃវ៉ាន់ ដោយលទ្ធផល ៣៨ទល់៤ នៅវគ្គជម្រុះបឋម។
អត្ថបទពាក់ព័ន្ធ៖សោកស្ដាយ! កីឡាករតេក្វាន់ដូ វ៉ា មិថុនា ធ្លាក់ចេញពីជម្រុះអូឡាំពិក

ចំណែកកីឡាការិនី ថិប កាសាន់ទ្រីនីកូល (Cassandre Nicole) កូនខ្មែររស់នៅសហរដ្ឋ អាមេរិកប្រកួតក្នុងប្រភេទទម្ងន់-៥៧ គីឡូក្រាម បានយកឈ្នះកីឡាការិនី -Zoya Sabir របស់ប៉ាគីស្ថាន ដោយលទ្ធផល ៣៩ទល់១ ក្នុងវគ្គជម្រុះបឋម តែចាញ់កីឡាការិនី Natali Hamaidi របស់ហ្សកដានី ដោយលទ្ធផល៥ទល់៣ ក្នុងវគ្គ៨នាក់ចុងក្រោយ៕
