បឹងកេត (ខ្មៅ) អង្គរថាយហ្គឺរ (ស) រូបភាព៖CNCC

​ក្រុម​ម្ចាស់​ផ្ទះ​អង្គរថាយហ្គឺរ (Angkor Tiger FC) បាន​ប្រកួត​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​បឹងកេតអែហ្វស៊ី ដោយ​លទ្ធផល១ទល់០ ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2021 (MCL) នៅ​ល្ងាច​ថ្ងៃ​អាទិត្យ ទី​​២៣​ខែឧសភា ឆ្នាំ​២០២១ នេះ​លើ​ទីលាន​កីឡដ្ឋាន SRU ក្នុង​ទីរួម​ខេត្ត​សៀមរាប។

ប្រកួត​ដែល​កាត់​សេចក្តី​ដោយ​លោក​អាជ្ញាកណ្ដាល លឹម ប៊ុនធឿន ​ក្រុម​អង្គរថាយហ្គឺរ រក​បាន​គ្រាប់​បាល់​ដោយ​កីឡាករ​ប្រេស៊ីល Eliel Guardiano នៅ​នាទី​​ទី៦២ ក្រោយ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​បាន​សម្រេច។

អត្ថបទពាក់ព័ន្ធ៖៤រឿង​គួរ​អោយ​ចាប់​អារម្មណ៍​ក្នុង​​ជ័យជម្នះ​របស់​វិសាខា គីរីវង់ និង​ភ្នំពេញក្រោន ម្សិលមិញ

លទ្ធផល​នេះ​រុញ​ក្រុម​អង្គរថាយហ្គឺរ ឡើង​ឈរ​កំពូល​តារាង​លីគ​កំពូល​កម្ពុជា ជា​បន្ត​ទៀត មាន​១៣ពិន្ទុ​ក្នុង​ដៃ ខណៈ​ក្រុម​បឹងកេត នៅ​តែ​មិន​ទាន់​ស្គាល់​ជ័យជម្នះ​នៅ​ឡើយ​​ក្នុង​ចំណោម​៣​​ប្រកួត​កន្លង​មក​នេះ បន្ទាប់​ពី​ចាញ់​​ភ្នំពេញក្រោន ២ទល់១ និង​ចាញ់​ណាហ្គាវើល ១ទល់០។

ចំណែក​ប្រកួត​រវាង​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ជាមួយ​ក្រុម​ណាហ្គាវើល ត្រូវ​បាន​​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) ជូន​ដំណឹង​ថា​លើក​ពេល​ប្រកួត​ទៅ​ថ្ងៃ​ក្រោយ តែ​មិន​ទាន់​កំណត់​ច្បាស់៕

Telegram-Troryorng
Share.