Kitty Chicha តារាសម្ដែងដែលកំពុងតែល្បីល្បាញខ្លាំងក្នុងស្រទាប់យុវវ័យតាមរយៈការសម្ដែងភាពយន្តភាគជាស៊េរី «Girl From No Where» ដោយភាពល្បីល្បាញនេះបានធ្វើឱ្យចំនួន Followers កើនជាង១លាន (+១,៧១១,១៤) រហូតវ៉ាដាច់នាំមុខតារាចម្រៀង Idol ក្នុងបេះដូងយុវវ័យ Lisa ពីក្រុមចម្រៀង Blackpink ដែលជាជនជាតិថៃដូចគ្នាបាត់ទៅហើយ។
សូមចុចអាន៖ ប្រវត្តិពិតតួស្រី Nanno ពូកែខ្លាំងរៀនចប់មហាវិទ្យាល័យនៅអាយុមិនទាន់ក្បាល២!
យោងតាមការផ្សាយរបស់គេហទំព័រ Posttoday កាលពីខែមុនរាល់ៗខែ តារាចម្រៀង Lisa សមាជិកក្រុមចម្រៀងដ៏មានឥទ្ធិពលនិងល្បីល្បាញមួយរបស់កូរ៉េខាងត្បូង គឺជាតារាថៃមានចំនួន Followers កើនឡើងខ្ពស់ជាងគេបំផុត ឈរលំដាប់លេខមួយប្រចាំខែនីមួយៗ ប៉ុន្តែម្ដងនេះ Kitty (Nanno) បានយកឈ្នះម្ចាស់តំណែងចាស់ក្លាយជាតារាដែលមានចំនួន Followers ច្រើនបំផុតក្នុងខែឧសភានេះ ដោយសារ Lisa មានចំនួន Followers ក្នុងខែឧសភាត្រឹមតែ (+១,៣៤៤,២១៦) ប៉ុណ្ណោះ ដូច្នេះធ្លាក់មកនៅ ឈរត្រឹមលំដាប់ថ្នាក់លេខ២។
សម្រាប់ស្រីស្អាត៣រូប ដែលមានចំនួន Followers នៅលើ IG ហក់ឡើងខ្ពស់លំដាប់ទីមួយដល់ទីបីមាន៖
១./ Kitty Chicha ៖ ៣លាន Followers
២./ Lisa Blackpink ៖ ៥៣លាន Followers
៣./ Amanda Obdam (Miss Universe) ៖ ១.២លាន Followers
