
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) បានបញ្ជាក់ថាក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងធ្វើដំណើរទៅកាន់ប្រទេសបារ៉ែន នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១ នេះដើម្បីចូលរួមប្រកួតវគ្គជម្រុះជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក 2022 FIFA World Cup និងវគ្គជម្រុះពាន AFC Asian Cup 2023 ប្រចាំទ្វីបអាស៊ី។
បើតាមការឱ្យដឹងពីសំណាក់លោក ឈូក ពិសិដ្ឋ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បានប្រាប់មកក្រុមការងារ«Troryorng News» ថា៖«ពួកយើងធ្វើដំណើរពីអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ទៅកាន់ទីក្រុងសេអ៊ូល ហើយទើបបន្តជើងហោះហើរទៅកាន់បារ៉ែន ជាបន្ត»។ ក្រុមជម្រើសជាតិកម្ពុជា នឹងចេញដំណើរនៅវេលាម៉ោង១១:៥៥នាទីយប់នេះ តាមជើងហោះហើរលេខ OZ 739។
ចំពោះបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជា សូមចុចអាននៅទីនេះ…
ក្រុមជម្រើសជាតិកម្ពុជា ស្ថិតនៅក្នុងពូល C ជុំទី២ មានក្រុមអ៊ីរ៉ាក់ អ៊ីរ៉ង់ ប៉ារ៉ែន និងហុងកុង ខណៈប្រកួតដែលនៅសល់ត្រូវជួបម្ចាស់ផ្ទះនៅថ្ងៃទី៣ មិថុនា ហើយបន្តជួបអ៊ីរ៉ាក់ នៅថ្ងៃទី៧ មិថុនា និងចុងក្រោយជួបក្រុមអ៊ីរ៉ាក់ នៅថ្ងៃទី១១ មិថុនា៕
