សារព័ត៌មានអន្តរជាតិ ព្រមទាំងផេកគាំទ្របវរកញ្ញាទូទាំងពិភពលោក បានរាយការណ៍ថា Miss Universe Bolivia 2020 កញ្ញា Lenka Nemer បានចេញមកបង្ហើបឱ្យដឹងថា កញ្ញានឹងត្រៀមហែកកេរ្តិ៍បវរកញ្ញាបានចូលវគ្គ Top Miss Universe ឆ្នាំនេះ ថាបានប្រព្រឹត្តទង្វើហែកនិងបំផ្លាញឈុតបវរកញ្ញាប្រទេសផ្សេង។
សូមចុចអាន៖ បវរកញ្ញាចក្រវាឡឆ្នាំ២០២០ កញ្ញា Andrea Meza ជាបវរកញ្ញាមានអាយុកាលខ្លីជាងគេបំផុត

កញ្ញា Lenka Nemer គឺជាបវរកញ្ញាដែលទទួលបានរង្វាន់ Miss Universe Impact Award ពីកម្មវិធីប្រកួត Miss Universe 2020 កញ្ញាបានចេញមកបង្ហើបរឿងគួរឱ្យភ្ញាក់ផ្អើលមួយនេះតាមរយៈ ការសម្ភាសន៍ផ្ទាល់លើ IG Live ថាមានបវរកញ្ញាបានចូលវគ្គ Top ឆ្នាំនេះ បានហែកបំផ្លាញឈុតរបស់បវរកញ្ញាប្រទេសផ្សេង។

មុននេះក៏ធ្លាប់មានលេចឮព័ត៌មាន តាំងពីថ្ងៃប្រកួតបឋម (Preliminary Contest) កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ថា «Estefania Soto Torres បវរកញ្ញាប្រទេស Puerto Rico 2020 ឈុតរាត្រីរហែក» បើយើងយករឿងរ៉ាវនេះមកភ្ជាប់ជាមួយនឹងរឿងរ៉ាវខាងលើដែល Miss Bolivia 2020 បានចេញមកបកអាក្រាតថា កញ្ញាបានឃើញផ្ទាល់ភ្នែក ថាមានបវរកញ្ញាបានចូល Top បានហែកឈុតរាត្រីរបស់បវរកញ្ញាប្រទេសផ្សេងពិតមែន ដោយផេក Villa Pageant បានបញ្ជាក់ថា៖
«ដំណឹងនេះលេចឮមកមួយរយៈហើយរឿងដែល Estefania Soto Torres -Miss Universe Puerto Rico ត្រូវគេហែកឈុតរាត្រីនៅក្នុងវគ្គប្រកួតបឋម ដោយបវរកញ្ញារូបនេះបានចេញមកអះអាងថា ឈុតរបស់កញ្ញារហែក ដែលឈុតនេះមិនទំនងអាចរហែកដោយងាយនោះទេ ដូចជាមាននរណាម្នាក់មកធ្វើឱ្យរហែក តែខ្ញុំមិនហ៊ានអះអាងនោះទេ គឺឈុតមានស្នាមរហែកខាងក្រោយ ដូច្នេះដោះស្រាយបញ្ហាដោយយកស្កុតមកបិទ»។

ថ្មីៗនេះ Lenka Nemer – Miss Universe Bolivia បានចេញមកអះអាងការពិតពាក់ព័ន្ធនឹងរឿងនេះថា ៖ «ខ្ញុំបានឃើញទង្វើអាក្រក់ជួជាតិ ការបំផ្លាញឈុតរាត្រី ខ្ញុំសូមធានារឿងនោះពិតជាកើតឡើងមែន ខ្ញុំដឹងថាបេក្ខនារីចូលរួមប្រកួតមិនចង់និយាយអ្វីពាក់ព័ន្ធនឹង Miss Universe ខ្ញុំបានឃើញទង្វើអាក្រក់ជួជាតិរបស់បេក្ខនារីជាច្រើននាក់ មើលឃើញហើយគួរឱ្យខ្មាសអៀនបំផុត។ អ្នកអាចចូលដល់វគ្គរងជើងឯកបាន ទោះជាអ្នកបានហែកឈុតអ្នកដទៃ ខ្ញុំជឿថាខ្ញុំជាមនុស្សល្អ ហើយខ្ញុំសឹងតែមិនជឿសោះថារឿងនេះពិតជាបានកើតឡើង តែដោយសារមានទង្វើគួរឱ្យខ្ពើមរអើមបំផ្លាញឈុតរាត្រីអ្នកផ្សេង គណៈកម្មការគួរតែមានការស៊ើបសួរនិងត្រួតពិនិត្យអ្នកចូលរួមប្រកួតឱ្យបានម៉ត់ចត់ឡើង»។

យ៉ាងណាមិញមានសេចក្ដីរាយការណ៍ផ្សេងទៀតបានបញ្ជាក់ថា បានលើកឡើងថាឈុតដែលត្រូវហែកនោះជាឈុតតំណាងជាតិ ដូច្នេះការពិតជាអ្វីឱ្យប្រាកដនិងជាក់ច្បាស់នោះមានតែរង់ចាំបវរកញ្ញា Bolivia ចេញមកបកស្រាយឱ្យកាន់តែលម្អិត ព្រោះមានដំណឺងថាកញ្ញារូបនេះនឹងចេញមកហែករឿងនេះឱ្យកាន់តែធំថែមទៀត។
គួរដឹងដែរថាកម្មវិធីប្រកួត Miss Universe 2020 បានបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ដោយបានរកឃើញបេក្ខនារីដែលបានគ្រងមកុដនិងឈ្នះតំណែងជាបវរកញ្ញាចក្រវាឡប្រចាំឆ្នាំ២០២០ គឺបវរកញ្ញាមកពីប្រទេសម៉ិចស៊ិក កញ្ញា Andrea Meza៕
