ពានរង្វាន់​បាល់ទះ​ផ្នែក​បុរស​ 2021 FIVB Volleyball Men’s Nations League ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ហើយ​ដោយ​មាន​ក្រុម​ចូលរួម​មក​ពី​តាម​ទ្វីប​នានា​ចំនួន១៦ក្រុម ធ្វើ​នៅ​​ទីក្រុង Rimini ប្រទេស​អ៊ីតាលី ចាប់​ពី​ថ្ងៃ​ទី​២៨ ឧសភា ដល់​ថ្ងៃ​ទី២៧ ខែ​មិថុនា ឆ្នាំ​២០២១។

ក្រុម​ដែល​ស្ថិត​នៅ​ក្នុង​កៅអី FIVB Volleyball Men’s Nations League ចាស់​មាន​អាហ្សង់ទីន, ប្រេស៊ីល, ចិន (ជំនួស​ដោយ​ហុល្លង់) បារាំង, អាល្លឺម៉ង់, អ៊ីរ៉ង់, អ៊ីតាលី, ជប៉ុន, ប៉ូឡូញ, រុស្ស៊ី, ស៊ីប, អាមេរិក។ ចំណែក​ក្រុម​ឡើង​ពី​ការ​ប្រកួត2021 Challenger Cup មាន​អូស្ត្រាលី,​ប៊ុលហ្គារី, កាណាដា និង​ស្លូវេនី។ ក្រុម​ទាំង​១៦ នេះ​​ត្រូវ​​ចាប់​គូ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ ដើម្បី​រក​អ្នក​មាន​ចំណាត់​ថ្នាក់​ល្អ​ជាង​គេ​៤ក្រុម​ឡើង​ទៅ​លេង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​បន្ត​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំ​ឡើង​ពី​ឆ្នាំ​២០១៨ មក​ខណៈ​ឆ្នាំ​ដំបូង​ធ្វើ​ឡើង​នៅ​ទីក្រុង Lille ប្រទេស​បារាំង និង​ឆ្នាំ​បន្ទាប់​ធ្វើ​ឡើង​នៅ​ទីក្រុង Chicago សហរដ្ឋ​អាមេរិក ហើយ​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី ឈ្នះ​ជើង​ឯក​ទាំង២​លើក ស្រប​ពេល​ឆ្នាំ​២០២០ កន្លង​ទៅ​ត្រូវ​បាន​រំសាយ​ចោល​ដោយ​សារ​ស្ថានភាព​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។

អត្ថបទពាក់ព័ន្ធ៖ចិន ប្រកាស​ដក​ខ្លួន ខណៈ​ហុល្លង់ ចូល​ជំនួស​ក្នុង​ពានរង្វាន់​បាល់ទះ​​កម្រិត​ពិភពលោក Nations League

លទ្ធផល​ប្រកួត​បើក​ឆាក​នៅ​ថ្ងៃ​ទី២៨ ឧសភា ២០២១៖
គូ​ទី១. បារាំង ឈ្នះ​ប៊ុលហ្គារី ៣-0 (២៧-២៥;២៥-២១;២៥-២៣)
គូ​ទី២. អាល្លឺម៉ង់ ឈ្នះ​អូស្រ្តាលី ៣-០ (២៥-១៩;២៥-១៩;២៥-១៦)
គូ​ទី៣.ជប៉ុន ឈ្នះ​អ៊ីរ៉ង់ ៣-០ (២៥-១៩;២៥-២២;២៦-២៤)
គូ​ទី៤.សែប ឈ្នះ​ស្លូវ៉ាគី ៣-១ (២២-២៥;២៥-១៨;៣៦-៣៤;២៥-១៨)
គូ​ទី៥.ហុល្លង់ ចាញ់​រុស្ស៊ី ៣-១ (១៩-២៥;២២-២៥;២៥-១៨;២០-២៥)
គូ​ទី៦.អាមេរិក ចាញ់​កាណាដា ៣-០ (២៥-១៧;២៦-២៤;២៥-២០)
គូ​ទី៧.ប៉ូឡូញ ឈ្នះ​អ៊ីតាលី ៣-០ (២៥-១៩;២៥-២០;២៥-១៨)
គូ​ទី៨.ប្រេស៊ីល ឈ្នះ​អាហ្សង់ទីន ៣-០(៣១-២៩;២៦-២៤;២៥-១៦)


គូ​ប្រកួត​បន្ទាប់​​ថ្ងៃ​ទី២៩ ខែ​ឧសភា ឆ្នាំ​២០២១ នេះ​មាន (គិត​ម៉ោង​នៅ​កម្ពុជា)៖
-អាល្លឺម៉ង់ ប៉ះ បារាំង ម៉ោង​៣រសៀល
-អ៊ីរ៉ង់ ប៉ះ​រុស្ស៊ី ម៉ោង​៥​ល្ងាច
-ហុល្លង់ ប៉ះ​ជប៉ុន ម៉ោង​៦ល្ងាច
-អូស្ត្រាលី ប៉ះ​ប៊ុលហ្គារី ម៉ោង​៨យប់
-ប៉ូឡូញ ប៉ះ​សែប ម៉ោង​៩យប់
-អ៊ីតាលី ប៉ះ​ស្លូវ៉ាគី ម៉ោង​១១​យប់
-អាហ្សង់ទីន ប៉ះ​កាណាដា ម៉ោង​១២:៣០នាទី​រំលង​អាធ្រាត្រ
-អាមេរិក ប៉ះ​ប្រេស៊ីល ម៉ោង​២​រំលង​អាធ្រាត្រ​

Telegram-Troryorng
Share.