
គណៈកម្មាធិការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១ បានប្រកាសពីម្ចាស់ឧបត្ថម្ភធំ គឺក្រុមហ៊ុនផលិតសម្ភារៈកីឡាក្នុងស្រុកឈ្មោះថា Forward Sportswear នៅក្នុងព្រឹត្តិការណ៍ថ្មីមួយឈ្មោះថាពានរង្វាន់លីគខាប់ ២០២១ (League Cup 2021)។
យ៉ាងណាក្តី CNCC នៅមិនទាន់មានការបញ្ជាក់ច្បាស់ការណាមួយនោះទេ ពីព្រឹត្តិការណ៍ League Cup 2021 ថានឹងរៀបចំនៅពេលណា និងមានក្រុមប៉ុន្មានដើម្បីចូលរួមប្រកួត៕
អត្ថបទពាក់ព័ន្ធ៖កីឡាករ សា ទី ចុះកុងត្រាជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនសម្ភារៈកីឡា Forward Sportswear
