ម៉ាឡេស៊ី (ខ្មៅ-លឿង) ប្រកួតជាមួយ​បារ៉ែន (ក្រហម)

ម្ចាស់​ផ្ទះ​បារ៉ែន បាន​ប្រកួត​ឈ្នះ​លើ​ក្រុម​បាល់ទាត់​អាស៊ាន មួយ​គឺ​ម៉ាឡេស៊ី ដោយ​លទ្ធផល ២ទល់០ ក្នុង​ទីក្រុង Manama នៅ​យប់​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ ក្នុង​ជំនួប​មិត្តភាព​កម្ដៅ​សាច់ដុំអន្តរជាតិ មុន​ចូលរួម​ប្រកួត​វគ្គ​​ជម្រុះ​ជុំទី២ នៃ​ពានរង្វាន់​បាល់ទាត់​ពិភពលោក 2022 FIFA World Cup និង​វគ្គ​ជម្រុះ​ពាន AFC Asian Cup 2023 ប្រចាំ​ទ្វីប​អាស៊ី រៀងៗខ្លួន។ ​​

អត្ថបទពាក់ព័ន្ធ៖ពាន “Stadium Of The Year 2020” បាន​​ទៅ​កីឡដ្ឋាន​មួយ​​ស្ថិត​តំបន់​អាស៊ាន​យើង

ចំពោះ​ក្រុម​បារ៉ែន នឹង​ធ្វើ​ជា​​ទឹកដី​កណ្ដាល​សម្រាប់​ក្នុង​ប្រកួត​វគ្គ​​ជម្រុះ​ជុំទី២ នៃ​ពូល C ដែល​មាន​ភ្ញៀវ​អ៊ីរ៉ង់ អ៊ីរ៉ាក់ ហុងកុង និង​កម្ពុជា ខណៈ​ម៉ាឡេស៊ី ត្រូវ​ប្រកួត​ពូល G ជាមួយ​វៀតណាម ថៃ ឥណ្ឌូណេស៊ី អារ៉ាប់រួម។ ពូល​នេះ​ធ្វើ​ឡើង​នៅ​ប្រទេស​អារ៉ាប់រួម។

ជម្រើសជាតិ​បារ៉ែន នឹង​ទទួល​កម្ពុជា នៅ​​ថ្ងៃ​ព្រហស្បត្តិ៍ ​ទី៣ ខែ​មិថុនា ឆ្នាំ​២០២១ ខាង​មុខ ក្នុង​ប្រកួត​ពូល C លើ​ទីលាន​កីឡដ្ឋាន​Bahrain National Stadium ក្នុង​ទីក្រុង Riffa។

ចំពោះ​បារ៉ែន នេះ​ជា​ប្រកួត​មិត្តភាព​​ទី៤ របស់​ខ្លួន ក្នុង​ឆ្នាំ​២០២១ នេះ ខណៈ​កាល​ពី​ខែ​មីនា បាន​ប្រកួត​ឈ្នះ​ស៊ីរី ១-០ ហើយ​ចាញ់​ហ្សកដានី ២ទល់១ តែ​ចូល​ដល់​ខែឧសភា នេះ​បាន​ប្រកួត​​ស្មើ​គ្នា​ជាមួយ​អ៊ុយក្រែន ១ទល់១ កាល​ពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន និង​បន្ត​ឈ្នះ​ម៉ាឡេស៊ី ២ទល់០។ ចំណែក​ម៉ាឡេស៊ី នេះ​ជា​ប្រកួត​​មិត្តភាព​ទី២​របស់​ខ្លួន​មុន​ប្រកួត​ផ្លូវការ​មក​ដល់ ខណៈ​ប្រកួត​ដំបូង​បាន​ចាញ់​ក្រុម​គុយវ៉ែត ៤ទល់១ នៅ​ទីក្រុង​ឌុយបៃ កាល​ពី​ថ្ងៃ​អាទិត្យ កន្លង​ទៅ។ ​

អត្ថបទពាក់ព័ន្ធ៖បាល់ទាត់​អាស៊ាន៖ ម៉ាឡេស៊ី ចាញ់​គុយវ៉ែត ក្នុង​ប្រកួត​មិត្តភាព មុន​ជម្រុះ​ World Cup (វីដេអូ)

ខាង​ក្រោម​ជា​វីដេអូ​ហាយឡាយ​រវាង​​ក្រុម​បារ៉ែន ជាមួយ​ម៉ាឡេស៊ី៖

Telegram-Troryorng
Share.