
ម្ចាស់ផ្ទះចិន កំពុងតែរៀបចំទីក្រុង Suzhou ធ្វើជាទីកន្លែងប្រកួតពូល A ជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក 2022 FIFA World Cup និងវគ្គជម្រុះពាន AFC Asian Cup 2023 ប្រចាំទ្វីបអាស៊ី ខណៈប្រកួតនៅយប់ថ្ងៃអាទិត្យ ទី៣០ខែឧសភា ឆ្នាំ២០២១ ម្សិលមិញបានយកឈ្នះក្រុមកោះហ្គាម ដោយលទ្ធផល ៧ទល់០។
អត្ថបទពាក់ព័ន្ធ៖មានប្រជាជនជាង១ប៊ីលាននាក់ តែចិនកោះហៅកីឡាករចូលសញ្ជាតិថែម៥នាក់ត្រៀម World Cup
ស្រាប់តែនៅថ្ងៃច័ន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ នេះសហព័ន្ធកីឡាបាល់ទាត់ចិន បានចេញសេចក្តីប្រកាសថាខ្លួនសុំប្តូរទីតាំងប្រកួតដែលនៅសេសសល់ ត្រូវធ្វើនៅទីក្រុង Suzhou ទៅធ្វើនៅទីក្រុងឌុយបៃ ប្រទេសអារ៉ាប់រួម វិញ។

មូលហេតុនៃការស្នើសុំផ្លាស់ប្តូរទីលានប្រកួតនេះគឺដោយសារទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ប្រកួតដែលនៅសេសសល់ក្នុងពូលA មាន៖
-៣ មិថុនា៖ ហ្វីលីពន Vs កោះហ្គាម ; ចិន Vs ម៉ាល់ឌីវ
-៧ មិថុនា៖ ម៉ាល់ឌីវ Vs ស៊ីរី
-៩ មិថុនា៖ចិន Vs ហ្វីលីពីន
-១១ មិថុនា៖កោះហ្គាម Vs ស៊ីរី
-១៥ មិថុនា៖ ហ្វីលីពីន Vs ម៉ាល់ឌីវ ; ចិន Vs ស៊ីរី
