រឿងភាគរបស់ស្ថានីយទូរទស្សន៍ភីអិនអិន «មន្តស្នេហ៍ចៅស្រី »ដែលជាស្នាដៃសម្ដែងរួមគ្នាជាលើកដំបូងរវាងប្រុសខួច និងកញ្ញា ម៉ូនី វិជ្ជរា កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនារហូតមានអ្នកគាំទ្រចេញមកទទូចសុំឱ្យអ្នកទាំងពីរបន្តសម្ដែងជាមួយគ្នាទៀត ទាំងដែលរឿងកំពុងតែបញ្ចាំងនៅឡើយ។
សូមចុចអាន៖ ជិតបានមើលទេដឹង? យូប៊ីន បញ្ចេញរូបស្អាត៣ សន្លឹកពីឆាកថតរឿង«ព្រហ្មលិខិតលម្អៀង»!
កាលពីថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ ២០២១ តាមរយៈផុសមួយរបស់ផេក Pnn Drama Live ដែលបានសរសេរថា៖ «រឿងមិនទាន់ចប់ផងមានប្រិយមិត្តសំណូមពរឲ្យអ្នកទាំងពីរសម្ដែងជាមួយគ្នានៅរឿង ក្រោយៗទៀតទៅហើយ! តើនរណាខ្លះទៀតចង់ឃើញអ្នកទាំងពីរជួបគ្នាក្នុងរឿងក្រោយ?សូមលើកដៃ»

នៅខាងក្រោមផុសខាងលើមានចំនួនហ្វេនជាច្រើនបានចូលមក Comment ដែលភាគច្រើនគឺបង្ហាញពីការគាំទ្រនិងចង់ឃើញបុរសសង្ហាថ្ពាល់ខួច (ប្រុសខួច) និងកញ្ញាញញឹមស្រស់ (ម៉ូនី វិជ្ជរា) រួមសម្ដែងជាមួយគ្នានៅក្នុងរឿងថ្មីៗទៀតរបស់ស្ថានីយទូរទស្សន៍ភីអិនអិន។
ពិសី សាត់៖ គាត់ទាំងពីរសមគ្នាមែន
Nich Mike៖ ពិតជាចង់ឱ្យពួកគាត់ទាំងពីរសម្ដែងជាមួយគ្នាទៀត
សុវីត ស្រីណែត៖ ចង់ឱ្យប្អូនខួចនឹងនិកាសំដែងជាមួយគ្នាទៀតល្អមើលហើយស្អាតដូចគ្នាសំគ្នាណាស់
Hor Gheach៖ បើអាចចង់ឱ្យមានមន្តស្នេហ៍ចៅស្រីSeason2 ហើយឱ្យពួកគាត់សម្ដែងជាគូឱ្យបានច្រើន
Chrek Ellie៖ ខ្ញុំពេញចិត្តការសម្ដែងរបស់ពួកគាត់ណាស់ទាំងពីរខ្លាំងណាស់។ សង្ឃឹមថានឹងមានរឿងថ្មីៗល្អមើលដែលមានតួអង្គពួកគាត់ទាំងពីរនាក់

គួរដឹងដែរថារឿង «មន្តស្នេហ៍ចៅស្រី» មានខ្លឹមសារអប់រំចំនួន ៥ចំណុចសំខាន់ដូចជា៖
១./ ភាពទទួលខុសត្រូវ និងតួនាទីជាឪពុកម្ដាយ
២./ មនុស្សចាស់ឆ្លងកាត់បទពិសោធជីវិតច្រើន ដូច្នេះមានទស្សនៈនិងគំនិតវែងឆ្ងាយ
៣./ អនុវត្តតាមគោលនយោបាយរបស់រដ្ឋាភិបាល ភូមិឃុំសង្កាត់មានសុវត្ថិភាព និង បំផុសបំផុលការងារក្នុងស្រុក
៤./ ពលករចំណាកស្រុកគួរស្វែងរកប្រភពបំរើការងារ និងឯកសារស្របច្បាប់
៥./ កុមារពិការភាពគួរត្រូវបានយកចិត្តទុកដាក់ និងថែទាំពីគ្រួសារឱ្យបានពេញលេញ៕
