យោងតាមការចេញផ្សាយដោយសារព័ត៌មាន RT មុននេះបន្តិចបានឲ្យដឹងថា ក្រសួងការបរទេសចិនបាននិយាយថា ដើម្បីឆ្លើយតបនឹងដំណើរទេស្សនកិច្ចរបស់លោកស្រី Pelosi នៅកោះតៃវ៉ាន់ ចិននឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។

ថ្លែងក្នុងរបាយការណ៍របស់ខ្លួន ក្រសួងការបរទេសចិនបានសង្កត់ធ្ងន់ថា ផលវិបាកទាំងអស់សហរដ្ឋអាមេរិកជាអ្នកទទួលខុសត្រូវ ព្រោះអាមេរិកជាអ្នកបង្កហេតុ។

សូមចុចអាន៖ យន្ដហោះប្រធានសភាចុះចតនៅអាកាសយានដ្ឋានទីក្រុងតៃប៉ិ អមដោយសំឡេងប្រកាសអាសន្នពាសពេញទីក្រុង

ចិនបន្ដទៀតថា ខ្លួននឹងធ្វើសមយុទ្ធយោធាពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃអាទិត្យសប្តាហ៍នេះ ក្នុងដែនទឹកចំនួន៦ ជុំវិញកោះតៃវ៉ាន់ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នាថ្ងៃទី 02 ខែ សីហា ។

Share.