យោងតាមផេក «ร้องข้ามกำแพง» ដែលជាផេករបស់កម្មវិធី «The Wall Song» ជាភាសាថៃទើបនឹងប្រកាសមុននេះបន្តិចពោលគឺនៅថ្ងៃទី២ ខែ មិថុនា ឆ្នាំ២០២១នេះថា កម្មវិធីរបស់ថៃមួយនេះបានលក់សិទ្ធិផលិត(កម្មសិទ្ធិបញ្ញា) ឱ្យប្រទេសនៅបែកអឺរ៉ុបចំនួន៧និងបែកអាស៊ីចំនួន១។
សូមចុចអាន៖ ចាប់ខ្លួនអតីតអ្នកចាត់ការ និង មិត្តភក្ដិស្និទ្ធស្នាលតារាល្បីករណីបង្កើតព័ត៌មានអាស្រូវ!
កម្មវិធី «The Wall Song» បានធ្វើការលក់កម្មសិទ្ធិបញ្ញារបស់ខ្លួនឱ្យទៅកាន់ប្រទេសចំនួន ៧ រួមមាន៖ ប្រទេសបារាំង ប្រទេស អ៊ីតាលី ប្រទេស ហូឡង់ ប្រទេសបែលហ្សិក ប្រទេសអេស្ប៉ាញ ប្រទេសអាល្លឺម៉ង់ និងប្រទេសតួគី ខណៈប្រទេសអាស៊ីតែមួយគត់ដែលទិញសិទ្ធិបញ្ញាទៅផលិតនោះគឺប្រទេសស្ថិតក្នុងចំណោមសមាជិកអាស៊ានដូចគ្នាគឺប្រទេស វៀតណាម។
កម្មវិធី The Wall Song គឺជាកម្មវិធីរបស់ស្ថានីយទូរទស្សន៍ Workpoint មានចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង៨និង៥នាទីយប់។ កម្មវិធីនេះមានសិល្បករចូលរួមចំនួន៣រូបចូលរួមបន្ទាប់មកសិល្បករដែលជាតារាកិត្តិយសត្រូវច្រៀងគូជាមួយនឹងដៃគូរបស់ខ្លួនដែលនៅមួយចំហៀងម្ខាងទៀតដែលត្រូវខណ្ឌចែកដោយជញ្ជាំងមិនអាចមើលគ្នាឃើញនោះទេ គឺស្ដាប់តែសំឡេងប៉ុណ្ណោះ បន្ទាប់ពីចម្រៀងចប់ត្រូវទស្សន៍ទាយឈ្មោះរបស់ដៃគូដែលច្រៀងជាមួយនឹងខ្លួនឱ្យបានត្រឹមត្រូវនោះចាត់ទុកថាជាអ្នកឈ្នះក្នុងកម្មវិធី៕
