ប្រជាពលរដ្ឋប្រមាណជា១០០នាក់ (មានដំបងដបសាំងកាំបិត) តំណាងឲ្យ១៧០គ្រួសារ មកពី៧ភូមិ ក្នុងឃុំទួលព្រិចស្រុកអង្គស្នួល បាននាំគ្នាដុតកង់ឡាន និងបិទផ្លូវជាតិលេខ៥១ចន្លោះគីឡូម៉ែត្រ២៤២៥ ប៉ុន្ដែមិនមានការកកស្ទះចរាចរណ៍នោះទេដោយសារមានផ្លូវវាង។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១២:៥០នាទី ថ្ងៃត្រង់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។ នេះបើយោងតាមប្រភពពីសមត្ថកិច្ចស្រុកអង្គស្នួលខេត្តកណ្ដាលប្រាប់ឲ្យដឹង។

សូមចុចអាន៖ អាសូរណាស់! រលឹមស្រិចៗ រន្ទះបាញ់សម្លា.ប់ មនុស្ស ២នាក់ និង២នាក់ទៀតរងរបួស នៅស្រុកក្រគរ

ប្រភពដដែលបានបន្ដថា  ការបិទផ្លូវនេះមកពីប្រជាពលរដ្ឋរួមគ្នាមកតវ៉ាដីចំការបារាំង (ដីចំនួន២៨០ហិចតា) របស់យោធាសាលាបច្ចេកទេសតេជោហ៊ុនសែន។ មុនធ្វើការបិទផ្លូវនេះកាលពីព្រឹកមិញខាងយោធាសាលាបច្ចេកទេសតេជោ ហ៊ុន សែន បានយកត្រាក់ទរ័កាយព្រំដី ហើយខាងប្រជាពលរដ្ឋមិនព្រមថែមទាំងយកដបសាំងគប់លើគ្រឿងចក្រខាងយោធាក៏បាញ់ផ្ជុចដីផ្លាតត្រូវប្រជាពលរដ្ឋម្នាក់របួសស្មាខាងឆ្វេង។

ទាក់ទងបញ្ហានេះ លោកគង់ សុភ័ណ្ឌ អភិបាលខេត្តកណ្តាល មានប្រសាសន៍ថា សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ និងទៅសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងរបួសកំពុងតែសម្រាកនៅមន្ទីរពេទ្យ។

យ៉ាងណាក៏ដោយជុំវិញហេតុការណ៍ខាងលើនេះ អាជ្ញាធរ និងសមត្ថកិច្ចកំពុងសម្របសម្រួលធ្វើការដោះស្រាយ៕

ចង់ដឹងព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងខាងក្រោមនេះ៖

Share.