AFF Mitsubishi Electric Cup 2022 គឺជាពានរង្វាន់កីឡាបាល់ទាត់ដ៏ល្បីប្រចាំតំបន់អាស៊ីអាគ្នេយ៍ នឹងហែរជាលក្ខណៈទេសចរណ៍ទៅកាន់ទីក្រុងចំនួន៥ ក្នុងតំបន់ក្នុងរយៈពេល 3ខែខាងមុខ (ចុងខែកញ្ញា តុលា វិច្ឆិកា និងធ្នូចុងឆ្នាំនេះ) នេះបើតាមការប្រកាសនៅថ្ងៃនេះដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ាន។

អត្ថបទពាក់ព័ន្ធ៖ផ្លូវការ! AFF Suzuki Cup សម្រេចប្ដូរឈ្មោះទៅជា AFF Mitsubishi Electric Cup

ការហែរពានរង្វាន់ AFF Mitsubishi Electric Cup ២០២២ និងចាប់ផ្តើមនៅថ្ងៃទី ២៤ ខែកញ្ញា នៅទីក្រុងបាងកក ប្រទេសថៃ ដែលជាទឹកដីរបស់ម្ចាស់ជើងឯកឆ្នាំចាស់ ហើយនឹងបន្តរទៅកាន់ប្រទេសសិង្ហបុរី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។ ពានរង្វាន់នេះនឹងបន្តដំណើរទៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២២ ខែតុលា មុនទៅដល់ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។ ចុងក្រោយពានរង្វាន់នេះបញ្ចប់នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ចុងឆ្នាំនេះ។

អត្ថបទពាក់ព័ន្ធ៖AFF Mitsubishi Electric Cup ចាប់ផ្តើមប្រកួតក្រោយ World Cup រកឃើញជើងឯក៤៨ម៉ោង

បន្ទាប់ពីការចាប់ឆ្នោតកាលពីថ្ងៃទី៣០ ខែសីហា កន្លងទៅ បានរកឃើញក្រុមជាសមាជិកស្ថិតក្នុង២ពូលផ្សេងគ្នាមានដូចជា៖
ពូល A៖, ថៃ, ហ្វីលីពីន, ឥណ្ឌូនេស៊ី, កម្ពុជា និងក្រុមទីម័រ ឬ ប្រុយណេ
ពូល B៖វៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី, មីយ៉ានម៉ា, ឡាវ

អត្ថបទពាក់ព័ន្ធ៖ថៃ ក្លាយជាម្ចាស់ជើងឯក AFF Suzuki Cup 2020 ខណៈម្ចាស់ស្បែកជើងមាសមានរហូតដល់៤រូប!

ពានរង្វាន់បាល់ទាត់ផ្នែកបុរសធំជាងគេប្រចាំតំបន់អាស៊ាន នេះរៀបចំរាល់២ឆ្នាំម្តង គិតចាប់តាំងពីបង្កើតឡើងដំបូងឆ្នាំ១៩៩៦ មកម៉្លេះ ដោយកាលនោះប្រើឈ្មោះជា AFF Tiger Cup។ ក្រុមជម្រើសជាតិថៃ ឈ្នះជើងឯកពានរង្វាន់នេះបានច្រើនជាងគេ គឺរហូតដល់៦លើក គឺនៅឆ្នាំ១៩៩៦,២០០០,២០០២,២០១៤,២០១៦,២០២០៕

Share.