ថ្វីត្បិតតែរឿងបានបញ្ចប់ទៅហើយក្ដី ប៉ុន្តែទស្សនិកជនដែលជាអ្នកគាំទ្រហាក់រសាប់រសល់មិនអស់ចិត្ត ចំពោះភាគបញ្ចប់នៃសាច់រឿងនោះឡើយ។ រឿងភាគដ៏ល្បីល្បាញ Big Mouth បានបញ្ចប់ដោយបន្សល់នូវទឹកភ្នែកជោគថ្ពាល់សម្រាប់អ្នកទស្សនា ដោយសារតែក្រុមអ្នកផលិតចិត្តដាច់ សម្រេចឲ្យតួស្រីលាចាកលោក ចោលតួឯកប្រុស ជាហេតុធ្វើឲ្យអ្នកគាំទ្រមួយចំនួនធំសឹងនឹងក្អួតឈាមស្លាប់នោះក្រុមផលិតបានចេញមកប៉ះប៉ូវជូនអ្នកគាំទ្រវិញនូវអាល់ប៊ុមរូបថតរៀបការរវាងតួឯកប្រុសស្រី ទាំងពីរដួង។
អានអត្ថបទពាក់ព័ន្ធ៖ Lee Jong Suk និង YoonA គឺជាប្ដីប្រពន្ធគ្នាក្នុងរឿងភាគថ្មី TVN «Big Mouth»
អ្នកគាំទ្របានបង្ហាញចំណាប់អារម្មណ៍រំភើប និង រីករាយដែលបានឃើញអាយដលទាំងពីរដួងក្នុងឈុតរៀបអាពាហ៍ពិពាហ៍ ដោយភាគច្រើនពួកគេសង្ឃឹមថាអ្នកទាំងពីរមានឱកាសសម្ដែង រឿងភាគបែបមនោសញ្ចេតនាលាយសំណើចជាមួយគ្នាម្ដងទៀត ហើយមានភាគបញ្ចប់បែប Happy Ending បន្ទាប់ ពីរឿងភាគ Big Mouth នេះបញ្ចប់បែបធ្វើស៊ីផ្លូវអារម្មណ៍អ្នកគាំទ្រខ្លាំងសម្បើម៕
អត្ថបទពាក់ព័ន្ធ៖ ផ្ដើមពីមនុស្សរសាត់អណ្ដែត-សម្ដែងតែជាតួរាយរងដល់យីអ៊ុនឡើង មានឱកាសសម្ដែងជាមួយសុទ្ធតែតារាស្រីស្អាតៗកូរ៉េ
រូបភាព allkpop